ទិញថ្នាំញៀនពីម្តុំវាលខ្សាច់ចាក់អង្រែលើមកជក់ត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យ២នាក់ក្នុងករណីរក្សាទុក នូវសារធាតុញៀនដោយខុសច្បាប់កើតហេតុនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលា ម៉ោង១១ និង៥០នាទី យប់នៅចំណុច លើផ្លូវលំ ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

​ប៉ូលិសនិយាយថាជនសង្ស័យចំនួន០២នាក់រួមមាន១-ឈ្មោះ ផល សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ៖ភូមិ លេខ១(ក)ឃុំ ស្វាយរលំស្រុកស្អាង ខេត្តកណ្តាល និង២-ឈ្មោះ ផេង សុងហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន៖ ភូមិ ឃ្លាំងមឿង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល។ វត្ថុតាងចាប់យករួមមាន៖-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច, -ម៉ូតូចំនួន០១ គ្រឿង ម៉ាក WAVE.XRS ពណ៌ក្រហម គ្មានស្លាកលេខ។

​ប៉ូលិសបន្តថា នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៥០នាទីយប់ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ បានចេញល្បាត នៅក្នុងភូមិសាស្រ្ដ ភូមិលេខ១(ក) ឃុំ ស្វាយរលំ ក៏បានជួបប្រទះនិង ជនសង្ស័យទាំង០២នាក់ ខាងលើ កំពុងបណ្ដើរម៉ូតូ (ម៉ូតូអស់សាំង) ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនចំនួនមួយកញ្ចប់តូចនៅ ឈ្មោះ ផល សុភា រួចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលស្វាយរលំ ដើម្បីសាកសួរ។         

​នៅចំពោះមុខសមត្ថកិច្ចប៉ុស្ដិ៍ស្វាយរលំ ឈ្មោះ ផល សុភា និង ឈ្មោះ ផេង សុងហេង បានសារភាពថា៖ ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច នេះ ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅចំនុច វាលខ្សាច់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ក្នុងតំលៃ ២០.០០០រៀល(ពីរម៉ឺនរៀលគត់) ដើម្បីយកមកប្រើប្រាស់ ជាមួយគ្នា។

​បន្ទាប់មក បញ្ចូនជនសង្ស័យរួមទាំង វត្ថុតាងមកកាន់អធិការដ្ឋានស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតីវិធី៕

adverise with khmeread