ឱធម្មជាតិ! សូម្បីត្រីដូហ្វីន ក៏មានខ្ទើយដែរ!!!

ក្រុមអ្នកវិទ្យាសាស្ត្រនៅរដ្ឋ Western Australia បានសង្កេតឃើញក្រុមត្រីដូហ្វីនដ៏ធំ ចូលរួមក្នុងអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រពណ៌នាថា "ឥរិយាបថស្រឡាញ់ភេទដូចគ្នា" បន្ទាប់ពីរដូវបង្កាត់ពូជបានបញ្ចប់។ នេះបើតាមប្រភព Daily Mail កាលពីថ្ងៃទី ៣ សីហា។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងគម្រោងស្រាវជ្រាវដូហ្វីននៅ Mandurah បានកត់សម្គាល់ឃើញថា បន្ទាប់ពីរដូវបង្កាត់ពូជបានបញ្ចប់ ដូហ្វីនឈ្មោលប្រភេទ Bottlenose បានទុំត្រួតលើគ្នា និង ប៉ះពាល់អង្គជាតិគ្នាទៅវិញទៅមក។

លោកស្រី Krista Nicholson មកពីសាកលវិទ្យាល័យ Murdoch University បានប្រាប់កាសែត Mandurah Mail ថា ត្រីដូហ្វីនជំទង់ទាំង ៣ បានទុំត្រួតលើគ្នា និង ប៉ះពាល់អង្គជាតិគ្នាទៅវិញទៅមក ដែលនេះជាឥរិយាបថស្រឡាញ់ភេទដូចគ្នា។

លោកស្រីនិយាយថា ឥរិយបថស្រឡាញ់ភេទដូចគ្នាគឺជារឿងធម្មតារបស់ត្រីដូហ្វីនប្រភេទ Bottlenose ដែលគេប្រទះឃើញនៅមហាសមុទ្រតំបន់ត្រូពិក និងតំបន់ទឹកសមុទ្រក្តៅ នៅជុំវិញពិភពលោក៕

adverise with khmeread