កាប់ក្បាល២ពូថៅរបួសធ្ងន់ ស្រាយកំហឹងកាលមានទំនាស់ពីមុន

ភ្នំពេញ​ ៖​ មានករណី ប្រើអំពើហិង្សាដោយចេតនា យកពូថៅកាប់របួសធ្ងន់កើតឡើងកាល ពីថ្ងៃទី០៤ សីហា ២០១៧ ម៉ោង៨ និង៣០នាទី យប់នៅមុខផ្ទះគ្មានលេខ ផ្លូវ១១២ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយជនដៃដល់ត្រូវប៉ូលិសចាប់ខ្លួន។

​ប៉ូលិសនិយាយថាជនរងគ្រោះឈ្មោះ អុង វិចិត្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ  ស្នាក់នៅភូមិកើតហេតុ។

​ចំណែកជនសង្ស័យឈ្មោះ សៅ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ។

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះកំពុងអង្គុយលេងលើគ្រែមុខផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដែលធ្លាប់មានទំនាស់គ្នាពីមុនមក បានយកពូថៅកាប់ក្បាលជនរងគ្រោះ ២ ពូថៅ បណ្តាលឱ្យរបួសជាទម្ងន់។

​ពេលនោះក៏ត្រូវបានសមត្ថកិច្ច ជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ និង រឹបអូស យកពូថៅ យកមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

adverise with khmeread