adverise with khmeread 1

​លោក Zidane៖ Messi? Cristiano Ronaldo ទេ​ជា​កីឡាករ​ល្អ​ជាងគេ​!

​លោក Zinedine Zidane បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ម៉ិ​ក​ស៊ិ​ក Récord ដោយ​លាតត្រដាង​ពី​ស្តង់ដារ​របស់គាត់​នៅ​ក្លឹប Real Madrid និង​បាន​សរសើរ​គុណភាព​ក្នុង​ក្រុម​របស់លោក​ទៀតផង​។​

​គ្រូបង្វឹក​ជនជាតិ​បារាំង​រូបនេះ​មិនបាន​លាក់បាំង​អ្វី​ឡើយ​នៅពេល​ត្រូវបាន​សួរ​សំណួរ​ប្រៀបធៀប Lionel Messi និង Cristiano Ronaldo ដោយបាន​និយាយ "Cristiano Ronaldo គឺជា​កីឡាករ​ល្អ​ជាងគេ​! Messi ជា​គូប្រជែង​របស់គាត់ ហើយ​គូប្រជែង​នេះ​គឺ​ល្អ​សម្រាប់​បាល់ទាត់​។ នេះហើយ​ជា​អ្វីដែល​មនុស្ស​ចង់ឃើញ​។ មានរឿង​ជាច្រើន​ត្រូវបាន​និយាយ​អំពី Cristiano ប៉ុន្តែ​ការពិត​គាត់​ជាម​នុស្ស​ល្អ​"​។​

​គ្រូបង្វឹក Real Madrid រូបនេះ​ក៏បាន​បន្ថែមទៀតថា គាត់​មានការ​រំពឹង​ខ្ពស់​ចំពោះ​ការប្រកួត​របស់​ក្រុម និង​បាន​និយាយថា "​យើង​បានដាក់​ចិត្ត​ហើយ​ថា​ត្រូវតែ​ឈ្នះ​គ្រប់ការ​ប្រកួត​។ នេះ​ជា​គោលដៅ​របស់​ក្រុម​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់