ក្លឹបនៅ EPL ប្រុងជើងការបន្ទាប់ពី Ronaldo ប្រាប់ពីបំណងចង់ត្រឡប់មកលេង នៅអង់គ្លេសវិញ

    ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹប Real Madrid បានធ្វើឲ្យក្លឹបធំៗនៅក្របខណ្ឌ EPL ប្រុងជើងការ បន្ទាប់ពីកីឡាកររូបនេះបានប្រាប់តុលាការនៅអេស្ប៉ាញថា ខ្លួនចង់ចាកចេញពីប្រទេសនេះហើយចង់ទៅលេងនៅអង់គ្លេស។

    កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលបច្ចុប្បន្នកំពុងពាក់ព័ន្ធនឹងរឿងក្តីតុលាការជុំវិញការលួចបន្លំប្រាក់ពន្ធបានពន្យល់ថា ខ្លួនគ្មានបញ្ហាណាមួយទាក់ទិនរឿងបែបនេះទេ ខណៈពេលលេងនៅ Man Utd ។

    ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះអះអាងថា ខ្លួនតែងតែបង់ប្រាក់ពន្ធនោះបាននិយាយថា “នៅអង់គ្លេស ខ្ញុំមិនដែលមានបញ្ហាបែបនេះនោះទេ។ ហេតុនេះ ហើយខ្ញុំចង់ត្រឡប់ទៅទីនោះវិញ”។

    Ronaldo បាននិយាយថា “ខ្ញុំតែងតែបានចំណាយសម្រាប់ប្រាក់ពន្ធ។ នៅអង់គ្លេសនិងអេស្ប៉ាញ ខ្ញុំតែងតែបង់ប្រាក់ជានិច្ច។ ដូចអ្នកដឹងស្រាប់ហើយ ខ្ញុំមិនអាចលាក់បាំងអ្វីនោះទេ។ វាគឺជារឿងគួរឲ្យអស់សំណើច”។

    ព័ត៌មានថា Ronaldo មិនបង់ប្រាក់ពន្ធនៅអេស្ប៉ាញកើតមាន បន្ទាប់ពីការចោទប្រកាន់ពីដំបូងត្រូវបានគេរាយការណ៍កាលពីខែមិថុនា។ កាសែតព័រទុយហ្គាល់ A Bola បានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះចាប់ផ្តើមស្រងាកចិត្តដោយសារការចោទប្រកាន់បន្លំប្រាក់ពន្ធ១៤,៧លានអឺរ៉ូ៕

adverise with khmeread