អាជ្ញាកណ្តាលពីររូបត្រូវបានបណ្តេញចេញមុនពេលចាប់ផ្តើមរដូវកាលថ្មី

    អាជ្ញាកណ្តាលពីររូបត្រូវបានបណ្តេញចេញនៅមុនការចាប់ផ្តើមរដូវកាលថ្មីបន្ទាប់ពីមានការចោទប្រកាន់ពីរករណីផ្សេងគ្នា។

    បន្រ្តីអាជ្ញាកណ្តាលលោក Darren Deadman ត្រូវបានលុបឈ្មោះចេញពីបញ្ជីដោយស្ថាប័នរៀបចំការប្រកួតអាជីព Professional Game and Match Officials Ltd (PGMOL) ជាអង្គភាពទទួលខុសត្រូវការចាត់ចែងមន្ត្រីអាជ្ញាកណ្តាល។ លោកគឺជាអ្នកដឹកនាំការប្រកួតនៅក្របខណ្ឌ Football League, FA Cup និងការប្រកួត EL Trophy កាលពីរដូវកាលមុន។ គេជឿថា អាជ្ញាកណ្តាលរូបនេះនឹងលែងមានវត្តមានក្នុងស្ថាប័ននេះទៀតហើយ។

    ចំណែកលោកអាជ្ញាកណ្តាល David Coote ភាគច្រើនដឹកនាំការប្រកួតនៅក្របខណ្ឌ Championship កាលពីរដូវកាលមុន ហើយលោកក៏ដឹកនាំការប្រកួត FA Cup និងការប្រកួតផ្លេអហ្វផងដែរ។ លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

    លោក Coote ស្ថិតក្នុងបញ្ជីឈ្មោះ Select Group 2 ជាក្រុមអាជ្ញាកណ្តាលដែលដឹកនាំការប្រកួតកម្រិតក្រោមក្របខណ្ឌ Premier League ។ ប៉ុន្តែលោកមិនត្រូវបានចាត់ចែងឲ្យដឹកនាំការប្រកួតនៅចុងសប្តាហ៍នេះទេ៕

adverise with khmeread