ម៉ាស្សាបាតជើងផ្តល់អត្ថប្រយោជន៍សម្បើមបែបនេះទេតើ ទើបគេខំទៅកន្លែងម៉ាស្សាម៉្លេះ!!!

ការម៉ាស្សាបាតជើងមិនមែនជារឿងថ្មីនោះទេ ព្រោះវាត្រូវបានអនុវត្តតាំងពីសម័យបុរានចិននិងអេហ្ស៊ីបមកម៉្លេះ។ នេះមានន័យថា វិធីម៉ាស្សាបាតជើងនេះមានអាយុកាលប្រហែល ៥.០០០ ឆ្នាំមកហើយ។ ប៉ុន្តែតើលោកអ្នកបានដឹងអ្វីខ្លះអំពីអត្ថប្រយោជន៍នៃការម៉ាស្សាបាតជើង? 

១. ជំរុញឱ្យគេងលក់ស្រួល។ 
២. ជំរុញលំហូរឈាមដើរស្រួលសព្វរាងកាយ។ 
៣. ប្រឆាំងការធ្លាក់ទឹកចិត្ត និងជំរុញឱ្យរាងកាយបញ្ចេញគីមីរីករាយក្នុងខួរក្បាល។ 
៤. បំបាត់ឈឺក្បាល ឈឺខ្នង និងឈឺក ដោយសារសរសៃប្រសាទសំខាន់ប្រជុំនៅបាតជើង។
៥. ជំរុញប្រព័ន្ធភាពស៊ាំខ្លាំងក្លា ប្រឆាំងរាល់ជំងឺនានា។ 

លោកអ្នកត្រូវការពេលវេលាត្រឹម ១០ ទៅ ១៥ នាទីប៉ុណ្ណោះដើម្បីម៉ាស្សាបាតជើង។ ប្រេងល្ង គឺជាប្រេងដែលគេណែនាំសម្រាប់ម៉ាស្សាបាតជើង ព្រោះវាក្តៅ ជួយជំរុញលំហូរឈាមបានរហ័ស៕

adverise with khmeread