មាណព្វថ្លើមពាសមេឃ!!! ស្តេចមានទ្រព្យស្រោចពេញផែនដី បែរជាប្រគល់កាក់១សេនមកឱ្យទ្រង់ ដែលកំពុងដឹកនាំទ័ពវាយយកប្រទេសជិតខាង...តែអ្វីដែលកើតឡើងបន្ទាប់ ទើបញាក់សាច់!

មាណព្វម្នាក់បានឆ្លងកាត់រាជធានីដ៏ធំមួយរបស់ស្ដេច។ ខណៈដែលគាត់កំពុងដើរ គាត់កត់សម្គាល់ឃើញកាក់ប្រាក់មួយនៅលើផ្លូវ។ គាត់បានរើសវាឡើង តែគាត់ពិតជាសប្បាយចិត្តជាមួយនឹងការរស់នៅបែបសាមញ្ញរបស់គាត់ និងមិនប្រើកាក់ប្រាក់នោះទេ។ ដូច្នេះគាត់គ្រោងបរិច្ចាគវាទៅនរណាម្នាក់ដែលត្រូវការវា។ គាត់បានដើរតាមផ្លូវពេញមួយថ្ងៃ ប៉ុន្ដែមិនរកឃើញនរណាដែលត្រូវការវាទេ។ ទីបំផុតគាត់បានដើរដល់ទីឈប់សម្រាកមួយ ហើយក៏ចំណាយពេលមួយយប់នៅទីនោះ។

នៅព្រឹកឡើង គាត់បានក្រោកពីព្រលឹមដូចសកម្មភាពគាត់ធ្វើសព្វមួយដង និងឃើញស្ដេចមួយអង្គកំពុងដឹកនាំទ័ពដើរកាត់ព្រៃដើម្បីលុកលុយប្រទេសមួយទៀតជាមួយកងទ័ព ដែលត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាម។ នៅពេលស្ដេចឃើញមាណព្វម្នាក់នោះកំពុងឈរ ទ្រង់បានបញ្ជាកងទ័ពឱ្យឃាត់ខ្លួនមាណព្វម្នាក់នោះ។ ទ្រង់បានយាងមកជិតមាណព្វ និងនិយាយថា "អូល្អណាស់មាណព្វ យើងនឹងទៅធ្វើសង្គ្រាមដើម្បីយកប្រទេសមួយផ្សេងទៀត ដូច្នេះ​ប្រទេសរបស់យើងនឹងត្រូវបានពង្រីក។ ដូច្នេះសូមជូនពរយើងមួយមកដើម្បីជោគជ័យ"។

បន្ទាប់ពីគិតរួច មាណព្វបានផ្ដល់កាក់ប្រាក់មួយទៅដល់ស្ដេចអង្គនោះ។ ស្ដេចបដិសេធមិនទទួលយកកាក់ប្រាក់នោះទេ ហើយទ្រង់មានការរំខានចិត្តជាខ្លាំងដោយសារតែកាក់ប្រាក់មួយនោះ ខណៈដែលខ្លួនជាស្ដេចមានទ្រព្យចាយមិនអស់ បែរជាគេប្រគល់កាក់មួយសេនបែបនេះ។ ទ្រង់ឆ្ងល់ជាខ្លាំងក៏បានសួរទៅមាណព្វថា "តើកាក់ប្រាក់មួយនេះមានអត្ថន័យដូចម្ដេចទៅ?"។

មាណព្វបកស្រាយថា "ឱស្ដេចដ៏អស្ចារ្យរបស់ខ្ញុំ! ខ្ញុំម្ចាស់បានរកឃើញកាក់ប្រាក់នេះកាលពីម្សិលមិញ ខណៈដែលទូលបង្គំដើរតាមផ្លូវក្នុងរាជធានី។ ប៉ុន្ដែទូលបង្គំមិនបានប្រើកាក់ប្រាក់នោះទេ។ ដូច្នេះទូលបង្គំបានសម្រេចថា នឹងផ្ដល់កាក់ប្រាក់នេះដល់នរណាម្នាក់ដែលត្រូវការវា។ ទូលបង្គំបានដើររហូតដល់ល្ងាចក្នុងទីក្រុង ប៉ុន្ដែរកមិនឃើញអ្នកដែលត្រូវការកាក់ប្រាក់នោះទេ។ អ្នកទាំងអស់គ្នាកំពុងរស់នៅក្នុងជីវិតរីករាយ។ វាហាក់បីដូចជា ពួកគេសប្បាយនឹងអ្វីដែលខ្លួនឯងមានហើយ។ ដូច្នេះទូលបង្គំរកអត់ឃើញអ្នកដែលត្រូវឱ្យកាក់នេះទេ។ ប៉ុន្ដែថ្ងៃនេះ ព្រះអង្គបានសម្រេចធ្វើសង្គ្រាម ហើយមិនសប្បាយចិត្តនឹងអ្វីដែលទ្រង់មាន ខ្ញុំមានអារម្មណ៍ថាទ្រង់នឹងត្រូវការកាក់ប្រាក់នេះ"។

ស្ដេចក្រោយពីស្ដាប់មាណព្វនិយាយភ្ញាក់ខ្លួនព្រឺត និងបានលុបចោលសង្គ្រាមវាយកប្រទេសគេ។

*** ន័យអប់រំ ៖ យើងទាំងអស់គ្នារីករាយនឹងអ្វីដែលយើងមាន។ ហើយយើងប៉ងប្រាថ្នាចង់ឱ្យល្អលើសនូវអ្វីដែលយើងមាន ប៉ុន្ដែសូមកុំខ្ជះខ្ជាយឱកាសរីករាយនូវអ្វីដែលយើងមានរួចទៅហើយនោះ។ មានរបស់ច្រើនណាស់ដែលអ្នកមិនមាន ហើយអ្នកខ្លះអាចនឹងមានជាងអ្នកទៅទៀត។ តែសូមកុំធ្វើការប្រៀបធៀបគ្នារវាងទ្រព្យសម្បត្តិក្រៅខ្លួនអី គួរតែរីករាយនិងរក្សាសុខភាពឱ្យល្អប្រសើរជាង៕

adverise with khmeread