បុរសនិងស្ត្រីមិនដែលស្គាល់គ្នាសោះ ជួបគ្នាចៃដន្យនៅលើរថយន្តឈ្នួល...រឿងកើតឡើងបន្ទាប់ ហួសនឹងថ្លែង!!!

សំណើច៖ នៅលើ​រថយន្ត​ឈ្នួល​មួយ​មានបុរស​និងស្ត្រី​២​នាក់​ នៅ​ទីទៃ​ពី​គ្នា​បាន​មក​អង្គុយ​ក្បែរ​គ្នា​។ នៅពេល​អង្គុយ​លើ​រថយន្ត​សុខៗ បាន​មួយ​សន្ទុះ​ស្ត្រី​ក៏​និយាយ​ទៅកាន់​បុរស​ក្បែរ​ខ្លួន​ថា ៖

ស្ត្រី ៖ ពូ​អង្គុយ​ប្រយ័ត្ន​ពង​ផង​។

បុរស ៖ អឺ​នែ៎​! ក្មួយ​ស្រី​ទិញ​ពង មក​ជាមួយ​ពិត​មែន​ឬ​ទេ​?

ដោយ​ចង់​ដឹង​និង​ចង់​ឌឺដង​ស្ត្រីដ៏​ស្រស់ស្អាត​អង្គុយ​ក្បែរ​ខ្លួន​ផង បុរស​រូប​នេះ​ក៏​ធ្វើ​ជា​ងើប​អង្គុយ​សង្កត់​លើ ថង់​​ក្បែរ​ខ្លួន​បំណង​ធ្វើ​ឱ្យ​បែក​ពង នោះ​តែម្តង​។

បុរស ៖ អូយ អូយ​! ក្នុង​ថង់​ នេះ​មាន​អ្វី បានជា​មុត​ផស់​ពូ​ឈឺ​ខ្លាំង​ម្ល៉េះ​។

ស្ត្រី ៖ គឺ​ក្រដាស​កាសែត​ខ្ចប់​ផ្លែ​ទុរេន ខ្ញុំ​ប្រាប់​ហើយ​តើ​ថា ប្រយ័ត្ន​បែក​ពង​ឥឡូវ​នេះ​ឃើញ​ទេ បែក​មែន​!​

adverise with khmeread