បុរសម្នាក់លាតត្រដាងល្បិចសម្លាប់មូសមិនបាច់ប្រឹង...មួយយប់ម៉េចក៏ងាប់ ៤.០០០ ក្បាលដែរ!!!

សំឡេងរំខាន និងការញាំញីនៃបញ្ហារមាស់បង្កឡើងដោយសត្វមូស គឺជាបញ្ហាប្រចាំថ្ងៃដ៏គួរឱ្យធុញទ្រាន់មួយសម្រាប់មនុស្ស។
    
ជាក់ស្តែងដំណោះស្រាយជាច្រើនសម្រាប់សត្វល្អិតដ៏គួរឱ្យរំខានមួយនេះគឺពិតជាមានច្រើន រួមមានរបស់ជំនួយនៅក្នុងបន្ទប់របស់អ្នក រនាំងការពារ និងថ្នាំបាញ់មូសជាដើម ប៉ុន្តែប្រសិទ្ធភាពមិនជាខ្លាំងក្លានោះឡើយសម្រាប់ទប់ស្កាត់ពួកវា និងជាពិសេសគ្មានអ្វីដែលត្រូវថ្លែងខណៈដែលអ្នកស្ថិតនៅក្នុងតំបន់ព្រៃ។

នោះប្រហែលជាអ្នកចាំបាច់ត្រូវច្បិចយកល្បិចដ៏ពិសេសមួយរបស់លោក Dan Rojas ដែលជាម្ចាស់គណនី GreenPowerScience នៃបណ្តាញ YouTube ។ វិធីសាស្រ្តរបស់គាត់អាចជួយកម្ចាត់ចោលនូវសត្វមូសចំនួន ៤.០០០ក្បាលក្នុងរយៈពេលមួយយប់ ហើយនិយាយពីបញ្ហាបរិស្ថានគឺពិតជាការពារបានខ្ពស់បំផុត។

គាត់មានផ្នែកសំខាន់ៗពីរក្នុងគម្រោងរបស់គាត់ ដែលនោះគឺជាកង្ហាដែលមានកម្លាំងខ្លាំងមួយ និងសុនខដែលគាត់ជឿទុកចិត្តមួយក្បាល ដែលវាមានឈ្មោះថា Rocky ។ ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភឡើយ សុខមួយក្បាលនេះគឺមិនជួបផលប៉ះពាល់អ្វីមួយនោះឡើយ។

កង្ហាមានកម្លាំងខ្លាំងនេះបានជួយដាក់អន្ទាក់សត្វមូសឱ្យងាប់រាប់ពាន់ក្បាលក្នុងមួយយប់ ជាមួយនឹងសំណាញ់ដែលបិទជុំវិញកង្ហា ដើម្បីបញ្ឈប់ការរំខានពីការត្របោលក្បាលមិនចេះរាលថយរបស់ពួកវា។

សត្វមូសត្រូវបានទាក់ទាញដោយកាបូន​ឌីអុកស៊ីត ដែលជាក់ស្តែងគឺបញ្ចេញដោយមនុស្ស និងសត្វពាហនៈ។ ដើម្បីជួយដល់វិធីសាស្រ្តមួយនេះ លោក Rojas បានដាក់ Rocky នៅក្នុងទ្រង់មួយនៅចន្លោះកង្ហាចំនួនពីរ។

សុនខប្រភេទ Pitbull របស់គាត់មួយនេះ ត្រូវបានគាត់ទទូចថា មិនដែលទទួលរងការខាំ និងតែងតែដេកនៅក្នុងផ្ទះនាពេលរាត្រី។

ហើយពេលដែល Rocky មិនអាចប្រើប្រាស់បាន សត្វជ្រូក មាន់ និងសត្វស្ថិតក្នុងកសិដ្ឋានផ្សេងៗទៀតក៏អាចជួយបានផងដែរ។ តែប្រសិនបើសត្វទាំងនោះមិនអាចប្រើប្រាស់បានទៀត បន្ទាប់មកអ្នកអាចបង្កើតនូវល្បិចដ៏សាមញ្ញមួយដោយប្រើប្រាស់ដបទឹក ដោយបើកវាបន្តិចដើម្បីអនុញ្ញាត​ឱ្យក្លិនឧស្ម័ន CO2 ធ្លាយចេញមកក្រៅ។

លោក Rojas បានអះអាងថា គាត់ចាប់បានសត្វមូសប្រមាណជា ៨.០០០ក្បាលក្នុងរយៈពេលពីរយប់ ប៉ុន្តែវិធីសាស្រ្តមួយនេះតែឯងគឺមិនមែនវិធីសាស្រ្តចាំបាច់គ្រប់គ្រាន់នោះឡើយដើម្បីសម្លាប់សត្វមូសទាំងនោះទាំងស្រុង។

សម្រាប់វិធីសាស្រ្តមួយនោះ គាត់បានប្រើប្រាស់អាល់កុល ដាក់ដប បាញ់លើមូស។ វិធីសាស្ត្រនេះគឺសម្រាប់មូសបានយ៉ាងងាយ និងមិនបន្សល់ជាតិពុលទៀត៕
 

 

adverise with khmeread