អាជ្ញាកណ្តាលពីររូបត្រូវបានបណ្តេញចេញមុនពេលចាប់ផ្តើមរដូវកាលថ្មី

          អាជ្ញាកណ្តាលពីរ​រូប​ត្រូវ​បាន​បណ្តេញចេញ​នៅមុនការចាប់ផ្តើម​រដូវកាល​ថ្មី​បន្ទាប់ពី​មាន​ការចោទប្រកាន់ពីរករណីផ្សេងគ្នា។

          បន្រ្តីអាជ្ញាកណ្តាលលោក Darren Deadman ត្រូវ​បាន​លុបឈ្មោះចេញពី​បញ្ជី​ដោយ​ស្ថាប័នរៀបចំការប្រកួត​អា​ជីព​ Professional Game and Match Officials Ltd (PGMOL) ជាអង្គភាព​ទទួល​ខុស​ត្រូវ​ការចាត់​ចែងមន្ត្រីអាជ្ញា​កណ្តាល​។ លោកគឺជាអ្នកដឹកនាំ​ការប្រកួតនៅ​ក្រប​ខណ្ឌ Football League, FA Cup និងការប្រកួត EL Trophy កាលពីរដូវ​កាលមុន។ គេជឿថា អាជ្ញាកណ្តាល​រូបនេះ​នឹងលែង​មាន​វត្តមាន​ក្នុងស្ថាប័ន​នេះទៀត​ហើយ។

          ចំណែកលោកអាជ្ញាកណ្តាល David Coote ភាគច្រើនដឹក​នាំការ​ប្រកួត​នៅ​ក្រប​ខណ្ឌ Championship កាលពី​រដូវកាល​មុន ហើយលោក​ក៏ដឹកនាំ​ការប្រកួត FA Cup និងការ​ប្រកួតផ្លេអហ្វផងដែរ។ លោកកំពុងស្ថិតនៅក្រោម​ការ​ស៊ើប​អង្កេត​។

          លោក Coote ស្ថិតក្នុងបញ្ជីឈ្មោះ Select Group 2 ជា​ក្រុម​អាជ្ញាកណ្តាល​ដែលដឹក​នាំ​ការប្រកួតកម្រិត​ក្រោម​ក្របខណ្ឌ Premier League ។ ប៉ុន្តែលោក​មិនត្រូវ​បាន​ចាត់​ចែងឲ្យដឹកនាំ​ការ​ប្រកួត​នៅ​ចុងសប្តាហ៍នេះទេ៕

adverise with khmeread