ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសែងចេញពីទីលានប្រកួតនៅថ្ងៃបើកឆាកក្របខណ្ឌ Ligue 1

ខ្សែប្រយុទ្ធដែលកំពុងពេញនិយម Kylian Mbappe ត្រូវ​បាន​សែង​ចេញ​ដោយសារបញ្ហារបួសកាលពី​យប់​បើក​ឆាក​ការប្រកួត​នៃ​ក្របខណ្ឌ​ Ligue 1​អំឡុង​​ពេល​ក្រុម Monaco យកឈ្នះ​ក្រុម Toulouse ៣-២ ។

Mbappe ដែលជា​គោលដៅ​ក្លឹប Real Madrid និងក្លឹប​ Barcelona នោះ​ត្រូវ​បាន​កី​ឡាករ​របស់​ក្រុម Toulouse ទាក់ជើងពីក្រោយ​ពេញទំហឹង។ ក្លឹប Monaco បាន​បញ្ជាក់ថា Mbappe មិនមានបញ្ហា​របួស​សាច់ដុំទេខណ:កីឡាករ​រូបនេះ​ត្រូវ​បាន​ប្តូរចេញដោយសារ​ការប៉ះទង្គិច​ចំក្បាលជង្គង់។​​

ព័ត៌​មានចុងក្រោយ​បញ្ជាក់ថា Mbappe រងរបួស​ធ្ងន់​ ស្របពេល​លោក Vadim Vasilyev អនុប្រធាន​ក្លឹប​អះអាងថា កីឡាករ​ទាំង​នេះ​មិន​ដែល​សុំចាក​ចេញទេ៕

adverise with khmeread