ចតម៉ូតូរួចទៅបើកទឹកបញ្ចូលស្រែត្រូវចោរ ២ នាក់លួច...ចាប់បានម្នាក់

​កំពង់ធំ​ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប៉ូលិសស្រុកសន្ទុកចាប់ខ្លួនក្នុងករណី​អំពើលួច​ ម៉ូតូ កាលពីថ្ងៃទី៥ សីហា ២០១៧ វេលាម៉ោង​៨ និង៣០នាទី នៅចំណុច លូតាទឹកភូមិសាស្ត្រ​ ភូមិបឹងល្វា ឃុំបឹងល្វា ស្រុក​សន្ទុក​ ខេត្តកំពង់ធំ ខណៈពេលម្ចាស់ចតទុកលើភ្លឺស្រែរួចបើកទឹកបញ្ចូលស្រែ។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន​ ២នាក់​ រួមមាន១. ឈ្មោះ​ យាង ហៀង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ​ ស្រុកបារាយណ៍ (ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន) និង២.ឈ្មោះ​ អ៊ុក ថេន ភេទ​ប្រុស​ អាយុ៣០ឆ្នាំ នៅភូមិត្នោតជុំ​ ទី២ ឃុំត្នោតជុំ ស្រុក​ បារាយណ៍ (រត់គេចខ្លួន​) បានធ្វើសកម្មភាពកាច់សោ​ កលួចយកម៉ូតូរបស់ឈ្មោះ​ ជា​ វិចិត្រ​ ភេទ​ប្រុស ​អាយុ​៣០ឆ្នាំ   នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ដែលបញ្ឈរទុក រួចចុះទៅមើលស្រែ​។

​ប៉ូលិសបន្តថា ចំពោះម៉ូតូរបស់ជនរគ្រោះ​ ម៉ាក​ C125 ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​ 2015​លេខ​តួ+ម៉ាស៊ីន​ 9321115​ ស្លាកលេខ​ កំពង់ធំ​ 1G.7891 សមត្ថកិច្ច​បានដកហូត​ ប្រគល់ជូនជនរងគ្រោះវិញ​។ ជនសង្ស័យ​ទាំង២នាក់​នេះ​ គឺ​ជាមុខសញ្ញាចាស់​ ចេញពីពន្ធនាគារ​។

​ក្នុងករណី​នេះ​ប៉ូលិសកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ទៀត​៕

​                     

adverise with khmeread