កម្លាំងប៉ូលិសប៉ុស្តិ៍ទួលសង្កែឃាត់ជនសង្ស័យម្នាក់រក្សាទុកថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ទួលសង្កែបានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងការរក្សាទុកដោយខុសច្បាប់នូវសារធាតុនៅចំណុចផ្លូវរថភ្លើង ភូមិទួលសំពៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី០៦ សីហា ២០១៧ វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ។

​ប៉ូលិសនិយាយថា ជាលទ្ធផលប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះ១១៨ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជាងឡាន។ សម្ភារៈដកហូតរួមមាន៖ ១.ក្រាមពណ៌សថ្លាចនួន០២កញ្ចប់តូច និង២.ម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីសូគុន ស្លាកលេខ ភ្នំពេញ 1T.0396។

​បច្ចុប្បន្នប៉ូលិសជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

adverise with khmeread