ទៅរកប្ដីនៅកន្លែងធ្វើការ!!! ពឹងអ្នកស្គាល់គ្នាឱ្យជួយជូនរកប្ដី...បែរជាគេនិយាយថា "មិនបាច់ទៅផ្ទះទេយប់នេះ" ថែមទាំង...

ភ្នំពេញ ៖ បុរសកំហូចម្នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខចាប់ខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ធវ: នៅថ្ងៃទី០៥ សីហា ២០១៧ វេលាម៉ោង៥ល្ងាច ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៅចំណុចក្រុម១ ក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៉េន សុភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះឈ្មោះ រ.រ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានស្នាមមុតដោយក្រចកនៅលើក្បាលពោះ លើ ក និងលើភ្នែកខាងឆ្វេង។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ថ្ងៃទី០៤ សីហា ២០១៧ វេលាម៉ោងប្រហែល៧យប់ជនរងគ្រោះ បានពឹងជនសង្ស័យខាងលើជា មនុស្សស្គាល់គ្នា និងមានបន្ទប់ជួលនៅជិតគ្នា ឱ្យជូនរូបខ្លួនទៅរកប្តីនៅកន្លែងធ្វើការនៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ។

​លុះទៅដល់ម្តុំផ្សារធំថ្មី ជនរងគ្រោះ រកប្តីរបស់ខ្លួនមិនឃើញ ជនរងគ្រោះបានឱ្យជនសង្ស័យឌុបខ្លួនត្រឡប់មកផ្ទះវិញ។ ពេលកំពុងធ្វើដំណើរ ជនសង្ស័យបានប្រាប់ជនរង គ្រោះថា ខ្លួនចូលទៅកន្លែងធ្វើការមួយភ្លែត (កន្លែងកើតហេតុ)។ ពេលទៅដល់ជនសង្ស័យបានហៅអ្នកធ្វើការសំណង់ជាមួយ ទៅទិញស្រាបៀរផឹកជាមួយជនរងគ្រោះ។

​ពេលផឹកស្រាបៀររហូតដល់ម៉ោង១០ និង៣០នាទី យប់ថ្ងៃ ខែ ឆ្នាំដដែល ដោយ មានសភាពស្ងាត់ ជនសង្ស័យបាន និយាយទៅកាន់ជនរងគ្រោះថា "មិនបាច់ទៅផ្ទះទេយប់នេះ"។ ពេលនោះជនរងគ្រោះមិនព្រម ជនសង្ស័យបានធ្វើសកម្មភាពចាប់អូសដៃជនរងគ្រោះ ប្រឡេះឡេវខោ និងគំរាមជនរងគ្រោះ។ 

​បន្ទាប់មកជនរងគ្រោះ និងជនសង្ស័យបាន ប្រតាយប្រតប់គ្នា រួចជនរងគ្រោះបានគេចខ្លួន។ លុះដល់ម៉ោង០៥ ថ្ងៃទី០៥ សីហា ២០១៧ ជនរងគ្រោះបានជួបប្តីនិយាយប្រាប់ពីដំណើរឿងខាងលើ ដល់ប្តីរបស់ខ្លួន និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី។

​រហូតដល់ម៉ោង ៥ល្ងាចថ្ងៃទី០៥ សីហា ២០១៧ ទើបប៉ូលិសខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការ សាកសួរនៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

                  

adverise with khmeread