រំសាយគំនុំចាស់យកដែកបំពង់ទីបសំពងក្បាលបែក...ជាប់ខ្នោះ

​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួនក្នុងករណីប្រើអំពើ ហិង្សាដោយចេតនា យកបំពង់ទីបវាយបណ្តាលឱ្យរបួសកាលពីថ្ងៃទី ០៥ សីហា ២០១៧ ម៉ោង៨យប់ នៅចំណុចរោងកម្មករស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សំអឿន រតនា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅចំណុចកើតហេតុ។

​ចំណែកជនសង្ស័យឈ្មោះ សាន្ត ដុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុ។

​ប៉ូលិសបន្តថា នៅថ្ងៃទី០៥ សីហា ២០១៧ ម៉ោងយប់ជនរងគ្រោះកំពុងផឹកស្រាជាមួយ មិត្តភក្តិនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដែលធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកន្លងមក បានដើរមក ពីក្រោយយកដែកបំពង់ទីបវាយជនរងគ្រោះ ចំក្បាលបែកចេញឈាម រួចគេចខ្លួន។ តែត្រូវបានជនរងគ្រោះ និងមិត្តភក្តិឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកដែកបំពង់ទីបជនសង្ស័យបោះចោលបាត់៕

adverise with khmeread