adverise with khmeread 1

​លោក Jurgen Klopp ទទូច​ឲ្យ​ក្រុម​ទិញ​អតីត​ខ្សែប្រយុទ្ធ Man Utd នាពេលខាងមុខ​

​បើ​យោងតាម​សារព័ត៌មាន​នានា​របស់​អឺរ៉ុប​បាន​ឲ្យ​ដឹងថា គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp កំពុង​ទទូច​ក្រុម​ឲ្យ​ទិញ​កុងត្រា​កីឡាករ Javier Hernandez នៅ​រដូវក្តៅ​នេះ​។​

​ក្រុម​បិសាច​ក្រហម Manchester United បាន​លក់​កីឡាករ Hernandez ទៅ​ឲ្យ​ក្រុម Bayer Leverkusen កាលពី​ខែកញ្ញា ហើយ​ឥឡូវ​កីឡាករ​រូបនេះ​កំពុងតែ​ឡើង​ជើង​យ៉ាងខ្លាំង ដោយ​រកបាន ២២ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២៦ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Bundesliga រដូវ​កាល​នេះ​។​

​សារព័ត៌មាន ITA Sport Press និយាយថា គ្រូបង្វឹក Liverpool កំពុងតែ​បញ្ចុះបញ្ចូល​ក្រុម​ឲ្យ​ទិញ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​មុន​រដូវ​កាល ២០១៦/១៧ ចាប់ផ្តើម​។​

​កីឡាករ​មួយចំនួន​ដូចជា Christian Benteke, Daniel Sturridge និង Danny Ings ទើបតែ​ងើប​ពីរ​បួស​និង​លេង​អន់ ទើប​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ជំរុញ​ឲ្យ​ក្លឹប​ធ្វើការ​ពង្រឹង​លើ​ប្រព័ន្ធ​ប្រយុទ្ធ​នៅ​ទឹកដី Anfield បន្ថែមទៀត​។​

Arsenal និង Bayern Munich ក៏​កំពុង​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ដែល​គេ​ហៅថា "Chicharito" នេះដែរ​៕

adverise with khmeread

មតិយោបល់