មិត្តភក្តិបងប្អូនបានត្រឹមស្រែកយំជំនួស ខណៈដែលអ្នកទេសចរម្នាក់ត្រូវខ្លាឃ្មុំខាំហែកសាច់ស៊ីជាអាហារ...សល់ដល់ដង្ហើមចង្រិត

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យតក់ស្លុតដែលសត្វខ្លាឃ្មុំមួយក្បាលកំពុងខាំអ្នកទេសចរមួយរូប បន្ទាប់ពីគាត់ជន្លសត្វព្រៃកំណាចប្រភេទស៊ីសាច់ជាអាហារមួយនេះ ដោយដាក់ចំណីនៅនឹងមាត់របស់គាត់ ពញ្ញាក់សត្វខ្លាឃ្មុំ។

លោក Naiphum Promratee វ័យ ៣៦ឆ្នាំ បាននាំយកចានបាយចូលទៅក្នុងទីតាំងរបស់សត្វព្រៃដ៏គ្រោះថ្នាក់ ដោយប្រើប្រាស់ខ្សែពួរ ខណៈដែលខ្លួនកំពុងទស្សនាវត្តនៅក្នុងខេត្ត Phetchabun ប្រទេសថៃ។

ប៉ុន្តែគាត់បានបង្កកំហឹងដល់សត្វខ្លាឃ្មុំ ដែលឈរនៅលើជើងក្រោយរបស់វា និងបានទាញគាត់ទម្លាក់ចូលទៅក្នុងទ្រង់របស់វា ដោយវាយប្រហារគាត់រហូតដល់សន្លប់ មុនពេលដែលខាំពន្លះសាច់របស់គាត់ដោយធ្មេញដ៏មុតស្រួចរបស់វា។

យ៉ាងណាក្តី ជីវិតរបស់បុរសរូបនេះត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្រុមសង្គ្រោះបានរត់ចូលទៅកន្លែងកើតហេតុ និងបានវាយខ្លាឃ្មុំបង្ខំឱ្យវាចូលទៅក្នុងទ្រុងរបស់វាវិញ ខណៈដែលមិត្តរបស់ Naiphum បានសង្គ្រោះគាត់ចេញពីកន្លែងកើតហេតុ។

មួយថ្ងៃមុនការវាយប្រហារនេះ ចៅអធិការវត្ត Wat Luang Phor Lamai បាននិយាយថា សត្វមួយចំនួនពិតជាមានការ "ស្រែកឃ្លាន" ដោយសារតែពួកវាមិនត្រូវបានផ្តល់ចំណីគ្រប់គ្រាន់។

ក្រុមសង្គ្រោះបន្ទាន់បានធ្វើដំណើរទៅដល់នាវេលាម៉ោង ១១ព្រឹកក្នុងតំបន់ និងបានបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ ដែលគាត់អាចងើបពីរបួស និងអាចនិយាយបានឡើងវិញ៕

 

adverise with khmeread