អាណិតខ្លោចចិត្ត!!! កុមារអាយុជាង១ខួបយកដែកកាំកង់រុកចូលហ្វីភ្លើងឆក់ស្លាប់

​កណ្តាល ៖ កុមារអាយុជាងមួយខួបរងគ្រោះឆក់ចរន្តអគ្គិសនីស្លាប់កើតឡើងថ្ងៃទី០៤ សីហា ២០១៧ ម៉ោងប្រហែល១០ និង២០នាទីយប់នៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ក្មេងរងគ្រោះ ឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ ៧ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។

​តាមការបំភ្លឺម្តាយឈ្មោះ ជា ឡែន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ បានឱ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះហើយគាត់ដេកលេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮ កូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែ ក្រឡេកឃើញកូនដួលផ្កាប់មុខ ទៅលើធុងដាក់សម្ភារៈ។

​ពេលនោះគាត់ក៏ទៅលើកកូនឡើងឃើញដៃកាន់ដែក កាំម៉ូតូ ពេលនោះកូនក៏បាត់មាត់ ហើយក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធី បែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ  ក្រុមគ្រួសារក្មេង រងគ្រោះក៏យកសាកសពមកផ្ទះវិញ៕

adverise with khmeread