ហួសចិត្ត​ ខឹងគោវាយរទេះ!!! ស្ត្រីម្នាក់វាយសុនខខ្លួនឯងមិនអស់ចិត្ត ខាំសុនខ ដូចខាំអំពៅ!

ស្ដ្រីម្នាក់នៅទីក្រុង Toronto ប្រទេសកាណាដា ត្រូវបានគេថតកំពុងរំលោភបំពានលើសុនខរបស់នាងនៅលើរថភ្លើងក្រោមដី។

ក្នុងវីដេអូ ៣ នាទីថតដោយ Roxy Huang បង្ហោះលើយូធូប បង្ហាញស្ដ្រីនោះកំពុងវាយប្រហារនិងខាំសុនខរបស់នាងនឹងមាត់។ នាងបាននិយាយទៅកាន់សុនខដ៏ភ័យខ្លាចនោះថា "ឈប់ឱ្យឆាប់ឮអត់" ខណៈដែលនាងបន្តវាយសុនខមួយក្បាលនោះ។

សុនខនោះព្យាយាមរត់គេចពីនាង ប៉ុន្ដែវាត្រូវបានពាក់ច្រវាក់ក។ ហើយនាងត្រូវបានគេសង្ស័យថាញៀនថ្នាំ។

នៅពេលអ្នកដំណើរម្នាក់ចូលមកឃាត់នាងកុំឱ្យខាំសុនខ នាងបាននិយាយថា "អត់ទោស! អ្នកឯងជានរណា? តើអា ចម្កួតឯងកំពុងនិយាយអី?"។ មានអ្នកដំណើរម្នាក់ផ្សេងទៀតចូលមកឃាត់ដែរ ប៉ុន្ដែនាងនៅតែបន្តខាំកន្ទុយសុនខមួយក្បាលនោះ។ យ៉ាងណាមិញ គេមិនច្បាស់ថាស្ដ្រីនោះនឹងត្រូវប្រឈមមុខនឹងច្បាប់ឬយ៉ាងណានោះទេ៕

 

adverise with khmeread