Barcelona គ្រោងចុះកិច្ចព្រមព្រៀងផ្ទេរ Ousmana Dembele មកជំនួស Neymar

          ខ្សែប្រយុទ្ធ​ Ousmane Dembele របស់​ក្លឹប Dortmund គ្រោងនឹង​សម្រេច​កិច្ច​ព្រមព្រៀងផ្ទេរ​ដែលមានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ទៅកាន់ក្លឹប​ Barcelona បន្ទាប់ពី​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹបយក្ស​អេស្ប៉ាញ​នេះ។

          ក្លឹប Barcelona បាន​ចាត់ទុកកីឡាករវ័យ២០ឆ្នាំ​រូបនេះគឺជា​ជម្រើស​ដ៏ស័ក្តិ​សម​ដើម្បី​ជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Neymar ។ ក្លឹប Barcelona មានប្រាក់​ច្រើនគ្រាប់​គ្រាន់ដើម្បីចំណាយ​ បន្ទាប់ពី​ Neymar បាន​សម្រេចចិត្តចាកចេញ​ទៅ​ចូល​រួមជាមួយក្លឹប Paris Saint-Germain ។

          គេជឿថា Barcelona នឹងទូរទាត់ឲ្យបានទាន់ពេលវេលា ដើម្បីនាំយក​កី​ឡាករ​បារាំង​​ Dembele ហើយ​កិច្ចព្រមព្រៀង​នេះអាចមាន​តម្លៃ​៩០លានផោន៕

adverise with khmeread