Danny Drinkwater គ្រោងនឹងប្រាប់ក្លឹប Leicester ថា ចង់ចូលរួមជាមួយ Chelsea

          ក្រុមតោខៀវ Chelsea ​ពិតជា​ចាប់អារម្មណ៍​នឹងខ្សែបម្រើ​ Danny Drinkwater ខ្លាំងណាស់ហើយចង់សម្រេចកិច្ចព្រមព្រៀង​​ផ្ទេរ​កីឡាករ​រូបនេះ​នៅ​រដូវ​ក្តៅនេះ។

          គេជឿថា Chelsea ចង់​នាំយក Drinkwater ពីក្លឹប Leicester តាំងពី​រដូវក្តៅ​ឆ្នាំ​មុន​រួមជាមួយកីឡាករ​ N`golo Kante ក្នុងពេល​តែមួយ។ ប៉ុន្តែក្លឹប Leicester មិនព្រមព្រោះ​ការ​ធ្វើបែប​នេះ​ វានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់តំបន់បម្រើ។

          ទោះបីជាយ៉ាងណានៅពេលនេះ Chelsea នៅតែចង់​ផ្ទេរ​​ Drinkwater ហើយ​លោក Antonio Conte ចាប់អារម្មណ៍​ការ​ងារ​របស់ខ្សែបម្រើវ័យ២៧​ឆ្នាំ​រូបនេះរូមទាំងភាពឆ្លាតវៃក្នុងការ​ប្រកួតផងដែរ៕

adverise with khmeread