adverise with khmeread 2

រថយន្តបុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​២​នាក់​នៅ​ស្រុក​អង្គស្នួល​

     កណ្ដាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​វេលា​ម៉ោង​៨​និង​៥៥​នាទី​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ មុខ​ភូមិ​អង្គស្នួល ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល បណ្តាល​ឲ្យ​របួសធ្ងន់ពីរ នាក់។​

     ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក ស្តា​រ៉ិ​ច ពណ៌​ប្រផេះ ស្លាក​លេខ​ភ្នំពេញ 2I-2533 បើកបរ​ដោយ​ឈ្មោះ ម៉ិ​ល វណ្ណា ភេទ ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ​បើក​ខាង​លិចទៅ​ទិស​កើត​គឺ​ពី​កំពង់សោម​ទៅ​ភ្នំពេញ​។​

     លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1E-5698​ម៉ូតូ​មាន​កញ្ចក់ គ្មាន​ពាក់មួក​សុ​វត្តិភាព​អ្នកបើកបរ​ឈ្មោះ ស៊ុម និ​ត ភេទ ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឌុប​មិត្ត​ភ័ក្ត្រ ឈ្មោះ ប៉ែន សា​លីន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ផ្សារ កំបូល​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មុខរបរ​កម្មករ​។​

     ទាំង​២​នាក់​ដែល​បើក ពី​ទិស​ខាង​កើ​ទៅ​ទិស​ខាងលិច​(​ភ្នំពេញ​ទៅ​កំពង់សោម​)​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​២​នាក់​ប្រុស​។​

    ចំពោះ​ម​ធ្យោ​យ​បាយ​ទាំង​២ កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល ដើម្បី​បន្ត​ចាត់​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់