adverise with khmeread 1

ជាង​ផ្សា​ដែក​ម្នាក់​យក​ដែក​ឡើងទៅ​ផ្សា​បង្កាន់ដៃ​ផ្ទះ​ប៉ះ​ខ្សែ​មេភ្លើង​ឆក់​ស្លាប់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជាជាង​ផ្សា​ដែក​ម្នា​ក់បាន​យក​ដែក​ឡើងទៅ​លើផ្ទះ​ដើម្បី​ផ្សា​បង្កាន់ដៃ​នៅ​ជាន់​ទី​១​ដោយ​មិនបាន​ប្រុង​ប្រ​យ​ត្ន័​បាន​ប៉ះ​ជាមួយ​ខ្សែ​មេភ្លើង​ខាងលើ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​១១​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ​។​

    បុរស​ដែលជា​ជាងផ្សារដែក​រង​គ្រោះ​ដល់​ស្លាប់​ឈ្មោះ ឆោម ភី​អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

     តាម​សម្តី​ជាង​ដូចគ្នា​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​លី​ដែក​មួយ​ដើម​ឡើងទៅ​លើផ្ទះ​ដើម្បី​យកទៅ​ផ្សា​បង្កាន់ដៃ​ពេលនោះ​ក៏​ស្រាប់តែ​បាន​ទាញ​ដែក​បាន​ប៉ះ​ជាមួយនឹង​បង្គោល​ភ្លើង​ដោយមាន​ខ្សែ​ស្រាត​នោះបាន​ឆក់​បណ្តាល​ឲ្យ​ដួល​អុកគូទ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ហើយ​បាននាំគ្នា​សែក​មក​ខាងក្រោម​ដើម្បី​យកមក​កប់​នឹង​ដីខ្សាច់ ជួយសង្គ្រោះ​តែ​អកុសល​បាន​ស្លាប់​បាត់ទៅហើយ​។​

    ក្រោយពី​បាន​រាយការណ៍​ទៅដល់​សម្ថ​កិច្ច​បានមក​ដល់​ភ្លាមៗ​ជួយ​ពិនិត្យ​ហើយ​បាន​ប្រាប់​ឲ្យ​ដឹងថា​បាន​ស្លាប់់បាត់​ហើយ រួច​បាន​ទំនាក់​ទំ​នង់​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

 

adverise with khmeread

មតិយោបល់