Dani Alves: Neymar កំពុងបញ្ចុះបញ្ជូលខ្លួនឲ្យបដិសេធសំណើរផ្ទេរពី Man City ហើយមកចូលរួមជាមួយក្លឹប PSG

          បន្ទាប់ពីសម្រេចចិត្ត​ចាកចេញពី​ក្លឹប Juventus កាលពីដំណាច់​រដូវកាល​មុនខ្សែការពារសញ្ជាតិប្រេស៊ីល Dani Alves ដូចជា​មានបំណងចង់ចូលរួម​ជា​មួយ​អតីត​គ្រូ​បង្វឹក Pep Guardiola នៅក្លឹប Man City។

          ប៉ុន្តែខ្សែការពារបានបង្ហើបប្រាប់ថា ពេលនេះខ្លួ​ន​បាន​ច្រាន​ចោល​សំណើ​ផ្ទេរ​របស់ក្លឹប​ Man City នៅរដូវក្តៅនេះ​ហើយពីព្រោះ​ Neymar បាន​ប្រាប់​ថា គាត់​កំពុងពិចារណា​ផ្ទេរទៅក្លឹប PSG ។

ទោះបីជា City ហាក់មានទំនុកចិត្ត​ថា ពួកគេ​អាចនឹង​ទទួល​បានកីឡាករ​វ័យ៣៤​ឆ្នាំ​រូបនេះក៏ដោយ ក៏ខ្សែការពាររូបនេះ​បាន​ដកខ្លួន​ចេញ​នៅ​​នាទី​ចុង ក្រោយ​និង​បានសម្រេចចិត្តទៅចូលរួមជាមួយ​ក្លឹប ​PSG។

           Alves បានប្រាប់ថា ការពិភាក្សាជាមួយ Neymar បាន​ធ្វើឲ្យ​ខ្លួន​ប្តូរចិត្ត។ ថ្លែងបន្ទាប់ពី PSG យក​ឈ្នះ​ក្រុម Amiens ២-០ Alves បាននិយាយថា “ខ្ញុំបាន​ជជែកជាមួយគាត់​អំពី​លទ្ធភាព​នៃការផ្ទេរមកក្លឹប PSG ។ គាត់ណែនាំខ្ញុំ​ឲ្យ​មក​ទីនេះ។ ខ្ញុំបាននិយាយថាខ្ញុំចង់​ចាកចេញពី​ក្លឹប Juventus ហើយ​គាត់​គិតដល់ការ​មកទីនេះ”៕

adverise with khmeread