​រុស្ស៊ី​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​សមយុទ្ធ​អន្តរជាតិ​

​ប្រទេស​រុស្ស៊ី​បានបង្ហាញ​សាច់ដុំ​យោធា​របស់ខ្លួន​ក្នុង​សមយុទ្ធ​កងទ័ព​ដ៏​ធំ​មួយ​ដោយមាន​មន្ត្រី​យោធា ៤.០០០ នាក់​មកពី ២៨ ប្រទេស​ចូលរួម​។​

​ប្រទេស​ចិន អ៊ីរ៉ង់ និង​កា​ហ្សា​ក់​ស្ថាន​ស្ថិត​ក្នុងចំណោម​ប្រជាជាតិ​ដែល​ចូលរួម​ប្រកួត​ដើម្បី​គ្រង​ជែង​ជើងឯក​នៅ​កម្មវិធី សមយុទ្ធ​កងទ័ព​អន្តរជាតិ ក្នុង​ទីក្រុង Tyumen​។​

​ដោយ​ត្រូវ​បានដាក់​ងារ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា "​ការប្រកួតប្រជែង​សម្រាប់​បុរស​ពិត​" សមយុទ្ធ​នេះ​មាន​រួមបញ្ចូល​ព្រឹ​តិ្ត​ការណ៍​ឈ្មោះ Tank Biathlon ដែល​ក្នុងនោះ​កងទ័ព​ម្នាក់​បាន​រត់​ឆ្លងកាត់​ផ្លូវ​ពោរពេញ​ដោយ​ឧបសគ្គ​ចម្ងាយ ៥ គីឡូម៉ែត្រ ខណៈ​ដេញ​បាញ់​គោលដៅ​។​

​ការប្រកួត​នេះ ដែល​ធ្វើតេស្ត​ភាពច្បាស់​នៃ​ការបាញ់​និង​ល្បឿន​របស់​អ្នកបើកបរ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា Alabino​។​

​រុស្ស៊ី​ត្រូវគេ​និយាយថា​ប្រើប្រាស់​រថក្រោះ T-72B3M និង​ចិន​នាំ​រថក្រោះ Type 96 ស្របពេល​ឥណ្ឌា​ប្រើប្រាស់​រថក្រោះ T-90S របស់​ម្ចាស់ផ្ទះ​។​

​ប្រទេស​ដទៃទៀត​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នេះដែរ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ១២ ខែសីហា ដោយ​រួមបញ្ចូល​ប្រទេស​អ៊ីរ៉ង់ អេ​ហ្ស៊ី​ប អង់​ហ្គោ​ឡា ម៉ា​រ៉ុ​ក អ៊ុយ​បេ​គី​ស្ថាន វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ហ្ស៊ី​ម​បា​វេ​។​

​មន្ត្រី​យោធា​អាច​ជ្រើសរើស​ប្រកួត​ក្នុង​វិន័យ​កងទ័ព​ចំនួន ២៨ ដោយ​ចាប់ពី​ការប្រកួត​រត់​បណ្តាក់​ផ្នែក​វេជ្ជសាស្ត្រ រហូតដល់ ការ​ចម្អិន​អាហារ​នៅ​ទីវាល ដោយ​ពាក់ព័ន្ធ​នឹង​ការ​ចម្អិន​អាហារ​របស់​កងទ័ព​។​

​ការប្រកួត​យោធា​ប្រចាំ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​បី​ហើយ ដោយបាន​បង្កើតឡើង​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ក្នុង​ឆ្នាំ ២០១៥៕

 

adverise with khmeread