លោក Arsene Wenger: Man Utd មិនគួរបានលេងនៅ CL ទេនៅរដូវកាលនេះ

          អ្នកចាត់ការក្រុម Arsenal លោក Arsene Wenger និយាយថា លោក​មិន​ជឿថា ក្រុមដែល​លើកពាន Europa League គួរតែ​ទទួលបានកៅអីលេងនៅ​ក្រប​​ខណ្ឌ​ CL​ ​ដូច​ដែល​កើតមាន​ចំពោះក្លឹប Man Utd កាល​ពីរដូវកាល​មុននេះ​ទេ។

          ក្រុម Arsenal បាន​ខកខានមិនបាន​លេងនៅ​ក្របខណ្ឌ CL កាល​ពី​រដូវ​កាល​មុន បន្ទាប់ពីក្រុមនេះ​បញ្ចប់ត្រឹមលេខ៥ គឺឈរនៅលើ​ក្រុម​បិសាចក្រហម Man Utd ​មួយ​ពិន្ទុ។

          ជាលទ្ធផល​ក្រុម​របស់​លោក Wenger នឹងត្រូវ​លេងនៅក្របខណ្ឌ Europa League នៅ​រដូវកាលនេះស្របពេល Man Utd ​ដែល​ជាជើងឯក​ក្របខណ្ឌ​នេះ​កាលពីរដូវកាលមុន​នឹងទទួលបានកៅអី​លេងនៅ​ក្របខណ្ឌ CL។

          គ្រូបង្វឹក​ Arsenal រូបនេះ​បានអះអាងថា លោកមិនយល់ស្របនឹងរូប​មន្ត​នេះទេដោយសារជាទូទៅ​ការប្រកួត​នេះ​ឈ្នះដោយ​ក្រុម​ដែល​ធ្លាក់ចេញ​ពី​ក្រប​ខណ្ឌ CL ហើយ​បាន​ចូល​លេងនៅក្របខណ្ឌនេះ។

          លោក Wenger អះអាងថា ក្លឹបដែលដឹងថា ពួកគេអាចជាប់លេង​ CL តាម រយៈ​មធ្យោបាយនេះ​មិនសូវ​ខំប្រឹងប្រជែងយកតំណែងលេខ៤ទេ។ លោកបន្តថា “​ខ្ញុំតែងតែប្រឆាំងនឹងរូប​មន្តនេះ”៕

adverise with khmeread