កម្លាំងអាវុធហត្ថក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យ ៤ នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យ៤ នាក់ពាក់ព័ន្ធគ្រឿងញៀននៅវេលាម៉ោង៨ និង១៥ នាទី យប់នា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ ជីងឈៀន ស្ថិតនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយបានការអនុញ្ញាត ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនចុះបង្ក្រាប ករណីគ្រឿងញៀននៅផ្ទះសំណាក់ខាងលើ និងឃាត់ខ្លួនជនសង្ស័យ០៤នាក់រូមមាន១-ឈ្មោះ សៅ មករា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ ឆិល ដារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះ គីម សុខលីន ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចគ្នា និង៤-ឈ្មោះ រុំ ស្រីតី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចគ្នា។ ដកហូត វត្ថុតាងរួមមាន៖ ១-ថ្នាំញៀនម៉ាទឹកកក០២កញ្ចប់ ទម្ងន់៣,៤៤ក្រាម និង២-ទូរស័ព្ទ០៤គ្រឿង។

​បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread