កំពុងសេពថ្នាំញៀនត្រូវប៉ូលិសស្រុកស្អាងវ៉ៃខ្នោះ ២ នាក់

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យ២នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧ និង៤០នាទី យប់នៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។   

ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់:១-ឈ្មោះ ស្រ៊ុយ សុខហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ៗភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ មុខរបរប កម្មករសំណង់ (ឃាត់ខ្លួន) និង២.ឈ្មោះ ឡាត់ ណាក់ ហៅទុយតាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅៗ ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរប កម្មកររោងចក្រ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក រួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច-ដបទឹកសុទ្ធចំនួន ១ ក្នុងនោះ មានទឹកកន្លះដប (ពណ៌ស) ចំនួន០១-ទុយយោ ជ័រ ពណ៌ក្រហមចំនួន១ដោតជាប់និងដបទឹកសុទ្ធ។ 

ប៉ូលិសបន្តថា ដំបូង កម្លាំងប៉ូលិសប៉ុស្តិ៍ត្រើយស្លា ល្បាតក្នុងភូមិសាស្រ្ត បានជួប ឈ្មោះ ឡាត់ ណាក់ និងឈ្មោះ ស្រ៊ុយ សុខហ៊ាង ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១ កញ្ចប់និងឧបករណ៍ប្រើប្រាស់(ជក់) មួយចំនួនទៀត រួច បានឃាត់ខ្លួនអ្នកទាំងពីរ រួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីប្រមូលផ្ដុំសំណុំ រឿងតាមនីតិវិធី ៕

adverise with khmeread