បើកម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំងបុករថយន្តពីក្រោយរបួសធ្ងន់

កណ្តាល ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងខ្លាំងបុករថយន្តពីក្រោយរបួសធ្ងន់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទីយប់នៅចំណុច ផ្លូវបេតុង រោងចក្រហ្គោហ្វេម ភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ភាគីរថយន្តម៉ាក SUFO ពណ៌ស ពាក់ផ្លាក់លេខតាកែវ 3A-1280 បើកបរដោយឈ្មោះ សុង ស៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) រួមដំណើរជាមួយម្ដាយ និងព្រូរថយន្តម្នាក់ ធ្វើដំណើរដឹកអុសមកឈប់លើផ្លូវបេតុងរបស់រោងចក្រហ្គោហ្វេមតាំងពីថ្ងៃទី០៥ សីហា ២០១៧ វេលាម៉ោង ៣រសៀលក្នុងទិសដៅពីតកបូងទៅជើង។

​លុះពេលមកដល់ថ្ងៃទី០៦ សីហា ២០១៧ វេលាម៉ោង៦ និង៣០នាទីយប់ស្រាប់តែមានម៉ូតូមួយគ្រឿម៉ាកហុងដា C125 សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-4013 បើកបរដោយឈ្មោះ លន ជូ ភេទប្រុស អាយុ២៣ ឆ្នាំមុខរបរកសិករ (មិនពាក់មួក) មានស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូក្នុងសភាពស្រវឹង ធ្វើដំណើរពីក្នុងទិដៅពីត្បូងមកជើងមកបុករថយន្តពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់តែម្ដង។

​ជនរងគ្រោះត្រូវក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យភ្នំពេញ ចំណែករថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ ហើយបានយកមករក្សាទុកនៅប៉ុស្តិ៍សិត្បូ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរក្នុងសភាពស្រវឹង ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

adverise with khmeread