ស្លាប់ ៥០ នាក់ក្នុងការវាយប្រហារដ៏កក្រើកនៅអាហ្វហ្គានីស្ថាន

យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៥០នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមមន្រ្តីជំនាញ។

ពួកគេបានរាយការណ៍ថា ចំណុចត្រួតពិនិត្យមួយដោយមន្រ្តីប៉ូលិសក្នុងតំបន់ត្រូវបានវាយប្រហារនៅក្នុងភូមិ Mirzawalang នៃខេត្ត Sar-e Pul ។

អ្នកវាយប្រហារបន្ទាប់មកបានចូលទៅកាន់ភូមិមួយនេះ និងបានបាញ់សម្លាប់ជនស៊ីវិលភាគច្រើនកាន់សាសនាអ៊ីស្លាមនីកាយស៊ីអ៊ីត (សាសនាធំបំផុតទីពីររបស់មូស្លីម) រួមបញ្ចូលទាំងស្រ្តី និងក្មេង។ នេះបើយោងតាមអ្នកនាំពាក្យអភិបាលខេត្តមួយនេះ។

គាត់បានរាយការណ៍បន្ថែមទៀតថា សមាជិកប្រាំពីរនាក់នៃកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានក៏ត្រូវបានសម្លាប់ផងដែរ ដូចគ្នាទៅនឹងតួលេខរបស់ក្រុមបះបោរ។

ការរួមបញ្ចូលគ្នារវាងយុទ្ធជនតាលីបង់ និងរដ្ឋអ៊ីស្លាម (IS) រួមទាំងជនបរទេស បានចូលរួមក្នុងការវាយប្រហារនេះ។ នេះបើយោងតាមសម្តីអ្នកនាំពាក្យខាងលើ។ ក្រុមទាំងពីរគឺជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននី៕

 

adverise with khmeread