adverise with khmeread 1

រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ផ្លូវកែង​ក្រឡាប់​ផ្ញា​រកង់​របួសធ្ងន់​ម្នាក់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ដែលជា​ព្រូ​រថយន្ដ​ដឹក​ទឹកកក​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណ​:​ដែល​រថយន្ដ​ដឹក​ទឹកកក​បុក​ជាមួយ​រថយន្ដតា​កូ​ម៉ា ត្រង់ចំណុច​ផ្លូវកែង​ហើយ​បណ្ដាល​ឲ្យ​រថយន្ដ​ដឹក​ទឹកកក​ក្រឡាប់​ផ្ងារ​កង់​ធ្លាក់​ទឹកកក​រាយ​ពេញ​ផ្លូវ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១១​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​១៦៣​កែង​និង​ផ្លូវ​លេខ​៣៦០ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយ ព្រៃ​១ ខណ្ឌចំកា​មន ។​

    ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ម៉ាក​ហី​យ៉ាន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ ធ​-០៤៨៧ ភព​២ បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម ដំណើរ​ជាមួយ​ព្រូ​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ដ​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-6029 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​ឆ្លងកាត់​ផ្លូវ​១៦៣​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​ដឹក​ទឹកកក​ក្រឡាប់​ផ្ងារ​កង់​វិល​មួយ​ជុំ​រងរបួស​ព្រូ​ម្នាក់​ធ្ងន់​។​ចំណែក​រថយន្ដ​តា​កូ​ម៉ា​រង​ការខូចខាត​ផ្នែក​ចំហៀងខាងឆ្វេង​។​

    ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់