ក្មេងៗសុំខ្មាស់លោកយាយជាអនេក!!! លោកយាយអាយុ ៨២ ទៅហើយ តែខ្លាំងខាងផលិតកម្មវិធីរបស់ iPhone

នៅពេលលោកយាយ Masako Wakamiya អាយុ ៨២ ឆ្នាំ បានចាប់ផ្តើមធ្វើការដំបូង លោកយាយនៅកំពុងប្រើឧបករណ៍គណនាលេខសម្រាប់លំហាត់គណិតវិទ្យានៅឡើយ ប៉ុន្តែសព្វថ្ងៃនេះលោកយាយគឺជាអ្នកបង្កើតកម្មវិធីទូរស័ព្ទ (App) សម្រាប់ iPhone ចាស់ជាងគេនៅលើពិភពលោក។

ដោយសារខកចិត្តដោយកង្វះការយកចិត្តទុកដាក់ពីឧស្សាហកម្មបច្ចេកវិជ្ជាក្នុងការជំរុញមនុស្សចាស់ឱ្យចូលរួម លោកបានរៀនសូត្រដោយខ្លួននាងឱ្យចេះសរសេរកូដហើយចាប់ផ្តើមធ្វើ App ដោយខ្លួនឯង។

លោកយាយទទូចថា មនុស្សអាយុខ្ទង់ជាង ៦០ ឆ្នាំ ត្រូវតែស្វែងរកជំនាញថ្មីៗឱ្យសកម្ម ដើម្បីរក្សាភាពរហ័សរហួន។

លោកយាយនិយាយថា "នៅពេលអ្នកចាស់ អ្នកបាត់បង់អ្វីៗជាច្រើនដូចជាស្វាមី ការងារ សក់និងភ្នែករបស់អ្នក។ ការបាត់បង់ពិតជាមានច្រើនរាប់មិនអស់។ ប៉ុន្តែនៅពេលអ្នករៀនអ្វីដែលថ្មី ទោះបីជាវាជាកម្មវិធីឬព្យាណូក៏ដោយ វាជាចំណុចពិសេសមួយ លើកទឹកចិត្តដល់អ្នក"។

លោកយាយបកស្រាយក្នុងបទសម្ភាសន៍មួយនៅឯផ្ទះរបស់គាត់នៅជិតទីក្រុងតូក្យូថា "នៅពេលដែលអ្នកសម្រេចជោគជ័យអាជីពការងាររបស់អ្នក អ្នកគួរអាចទៅសាលារៀនវិញ។ ក្នុងវិស័យអ៊ីនធឺណេត ប្រសិនបើអ្នកឈប់រៀន វានឹងមានផលវិបាកដល់ជីវិតប្រចាំថ្ងៃរបស់អ្នក"។

លោកយាយចាប់អារម្មណ៍លើកុំព្យូទ័រនៅទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលគាត់ចូលនិវត្តន៍ពីការងាររបស់គាត់ជាអ្នកកត់ត្រានៅធនាគារមួយ។ លោកយាយត្រូវចំណាយពេលច្រើនខែដើម្បីបង្កើតប្រព័ន្ធដំបូងរបស់គាត់ ដោយចាប់ផ្តើមជាមួយការផ្ញើសារ BBS មុនគេទៅអ៊ីនធឺណេត មុនពេលបង្កើតជំនាញរបស់គាត់នៅលើកុំព្យូទ័រ Microsoft បន្ទាប់មក Mac និង iPhones របស់ក្រុមហ៊ុន Apple ។

កម្មវិធីដែលលោកយាយបង្កើតបានគឺ Hinadan ដែលបង្ហាញកាំជណ្តើរតាំងតុក្កតា ។ ហ្គេមនេះតម្រូវឱ្យអ្នកប្រើប្រាស់តម្រៀបតុក្កតាឱ្យត្រូវទីតាំង ប៉ុន្តែវាពិតជាលំបាកលេងណាស់ សម្រាប់អ្នកល្មមៗនោះ៕

adverise with khmeread