នារីស្រស់ស្អាតម្នាក់នេះត្រូវបានទស្សនាវដ្តី Forbes ប្រកាសជាអ្នកមានវ័យក្មេងបំផុតប្រចាំប្រទេសចិន

Zetian Zhang ត្រូវបានគេស្គាល់ថាជា "បងស្រីតែទឹកដោះគោ" ត្រូវបានប្រកាសជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតក្នុងប្រទេសចិនក្នុងខែឧសភាដោយទស្សនាវដ្តី New Fortune នៅអាយុ ២៤ ឆ្នាំ។

នាង បានរៀបការជាមួយនឹងលោក Richard Liu Qiangdong ជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស JD.com ក្នុងឆ្នាំ ២០១៥ និងបានជួយឱ្យក្រុមហ៊ុនរីកចម្រើនឡើង ដោយផ្សព្វផ្សាយផលិតផលសម្លៀកបំពាក់និងគ្រឿងប្រណិតៗ។

ជាមួយនឹងទ្រព្យសម្បត្តិប្រមាណជា ១១,៦ ពាន់លានដុល្លារ លោក Richard មានចំណាត់ថ្នាក់លេខ ១៦ លើវេបសាយ Forbes ក្នុងបញ្ជីមហាសេដ្ឋីក្នុងប្រទេសចិន។

ហើយផ្នែកមួយនៃផលប័ត្រទ្រព្យសម្បត្តិគ្រួសាររបស់ Richard នាង Zhang បានវិនិយោគលើក្រុមហ៊ុនថ្មីចំនួន ៦ ក្នុងប្រទេសចិនក្នុងរួមមាន Uber ផងដែរ។

ហើយនៅព្រឹត្តិការណ៍រៃអង្គាសប្រាក់ក្នុងមីនា នាងក៏បានជួបនឹងស្ថាបនិក Microsoft និងជាមហាសេដ្ឋីពិភពលោក Bill Gates ផងដែរ។

យោងតាមវេបសាយ Women of China នាង Zhang ធ្លាប់បានចូលរួមក្រុមទីផ្សាររបស់ Microsoft Research Technology Center ក្នុងនាមជាអ្នកហាត់ការក្នុងខែមេសា ឆ្នាំ ២០១៤ ផងដែរ។

ហើយភាពល្បីល្បាញរបស់នាងដែលមានឈ្មោះជាមហាសេដ្ឋីស្រីវ័យក្មេង "បងស្រីតែទឹកដោះគោ" គឺនៅពេលនាងផុសរូបភាពកាន់តែទឹកដោះគោនៅលើបណ្ដាញសង្គមរបស់នាងក្នុងឆ្នាំ ២០០៩៕

adverise with khmeread