​និស្សិត​កោះ​តៃវ៉ាន់​បើក​កសិដ្ឋាន​ចិញ្ចឹម​កន្លាត​រាប់លាន​ក្បាល ទុក​លក់​ឱ្យ​ចិនដីគោក​ធ្វើ​ថ្នាំបុរាណ​

​តើ​ប្រភេទ​ការងារ​អ្វីដែល​អ្នកនឹង​ធ្វើ​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម ៦០០០ ដុល្លារ​ក្នុង​មួយខែ​? សម្រាប់​និស្សិត​ចិន​ឈ្មោះ ថុង (Tong) នោះ​គឺជា​ការងារ​ដ៏​គួរឱ្យ​រន្ធត់​បំផុត ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​សត្វ​កន្លាត​រាប់ពាន់​ក្បាល​។​

​ជាក់ស្ដែង ថុង វ័យ ២០ ឆ្នាំ គឺជា​កសិករ​កន្លាត ហើយ​រកបាន ២០០.០០០ ដុល្លារ​តៃវ៉ាន់ (៦.៦១៧ ដុល្លារ​អាមេរិក​)​។ គាត់​ចិញ្ចឹម​និង​លក់​សត្វ​កន្លាត​ទៅឱ្យ​ទីផ្សារ​ឱសថ​នៅ​ប្រទេស​ចិន ដែល​សត្វ​កន្លាត​កំពុង​ត្រូវ​ប្រើប្រាស់​ជា​ប្រភព​ថ្នាំបុរាណ​។​

​វេ​ប​សាយ World of Buzz បាន​រាយការណ៍​ថា ការបណ្តាក់ទុន​របស់​ថុង​បានចាប់ផ្ដើម នៅពេល​គាត់​បានសម្រេច​ទិញ​កន្លាត​ដើម្បី​ចិញ្ចឹមសត្វ​ចិញ្ចឹម​របស់គាត់ ប៉ុន្តែ​ដោយ​ចង់​សន្សំសំចៃ​លុយ​របស់គាត់​ខ្លះៗ គាត់​បាន​សម្រេចចិត្ត​ចាប់ផ្ដើម​បង្កាត់​ពូជ​កន្លាត​។ 

​ជាមួយ​ក្ដី​រន្ធត់​និង​ភ្ញាក់ផ្អើល កន្លាត​របស់គាត់​បាន​ផលិត​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយ​ក្នុង​រយៈពេល ៦ ខែ គាត់​មាន​កន្លាត ៣០.០០០ ទៅ ៣០.០០០ ក្បាល​។​

​សំណាងល្អ គាត់​អាច​រក​អ្នកទិញ​បាន​ឈ្មោះ សឺ (Tse) ដែលជា​អ្នកជំនាញ​ខាង​ធ្វើ​កសិកម្ម​កន្លាត​។ បន្ទាប់ពី​ប្រតិបត្តិការ​របស់​ពួកគេ លោក​សឺ​បាន​ទាក់ទង​ថុង​ហើយ​បានស្នើ​គាត់​ឱ្យធ្វើជា​ដៃគូ​ជំនួញ​។ អ្នក​ទាំងពីរ​បាន​បង្កើត​កសិដ្ឋាន​កន្លាត​។​

​បើទោះជា​វា​មិន​ងាយស្រួល​សម្រាប់​ថុង​នៅ​គ្រា​ដំបូង យូរៗ​ទៅ​គាត់​ក៏​ស៊ាំ​។ សព្វថ្ងៃនេះ គាត់​មើលថែ​កន្លាត​ប្រមាណ ២,៧ លាន​ក្បាល កន្លែង​ដែល​គាត់​ចិញ្ចឹម​ពួកវា​និង​សាងសង់​ជម្រក​ឱ្យ​៕

adverise with khmeread