លោក Antonio Conte ទាមទារទិញកីឡាករបន្ថែម បន្ទាប់ប្រកួតចាញ់ក្រុម Arsenal កាលពីយប់មិញ

          គ្រូបង្វឹក​សញ្ជាតិអ៊ីតាលីលោក Antonio Conte បានចាប់ផ្តើម​ប្រកាស​រក​ជំនួយ​ពី​ថ្នាក់ដឹកនាំ​របស់ក្លឹប​ Chelsea ដើម្បីទិញកីឡាករ​ថ្មីបន្ថែម បន្ទាប់ពី​​ប្រកួត​ចាញ់​ក្រុម​ Arsenal ដោយ​ការទាត់​ប៉េណាល់ទីក្នុងការដណ្តើមពាន Community Shield កាលពីយប់មិញ។

          ក្រុមការពារតំណែងជើងឯក​ក្របខណ្ឌ​ EPL ​នេះគ្រោងនឹង​ដាក់​សំ​ណើ​ផ្ទេរ​ខ្សែការ​ពារ Virgil van Dijk របស់​ក្លឹប Southampton ។ ប៉ុន្តែ​​លោក Conte ​អះ អាងថា លោកពិតជាត្រូវការកីឡាករ​បន្ថែម ។

          លោក Conte បានបង្ហាញពីការបារម្ភ​របស់​លោក​នៅពេល​ចាប់ផ្តើម​រដូវ​កាល​ដោយ​ខ្វះកម្លាំង​ជំនួយបន្ថែម ហើយថែមទាំងបានលក់​ Nemanja Matic ត្រូវបានលក់ទៅឲ្យ​ក្លឹប​ Man Utd ស្របពេល​ Diego Costa ត្រូវបានប្រាប់ថា គ្មាន​អនាតជាមួយក្លឹប​នេះទៀតទេ៕

adverise with khmeread