បាតុភូតចន្ទគ្រាសមួយចំណិត នឹងកើតឡើងនៅកម្ពុជា នៅពាក់កណ្តាលអធ្រាត្រនេះ

នៅយប់​ថ្ងៃទី ៧ សីហានេះ រំលងអធ្រាត្រចូលថ្ងៃទី ៨ ខែសីហា នឹងមាន​បាតុភូត​​ចន្ទ​គ្រាស​។​

​អ្វីដែល​សំខាន់​ក្នុងប្រទេស​កម្ពុជា​អាច​មើលឃើញ​បាតុភូត​នេះ​បាន​យ៉ាងច្បាស់​ ប្រសិនបើ​មិនមាន​ពពក​ខ្មៅបាំង​ទេនោះ ហើយ​បណ្ដា​ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប​, អាហ្វ្រិក​, អូស្ត្រាលី និង ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក៏​អាច​មើលឃើញ​ដូចគ្នា​ដែរ។

​គួរ​បញ្ជាក់ថា ​បាតុភូត​ចន្ទ​គ្រាស​នេះ​ជា​ចន្ទ​គ្រាស​មួយចំ​ណិ​ត (Partial Lunar Eclipse) មិនមែន​ចន្ទ​គ្រាស​ពេញនោះ​ឡើយ (Total Lunar Eclipse) ហើយ​អាច​មើល​នឹង​ដោយភ្នែក​ទទេ​ ខុសពី​បាតុភូត​សូរ្យគ្រាស​ដែល​ត្រូវការ​វ៉ែនតា​ជំនួយ​។

នៅប្រទេសកម្ពុជានឹងមានបាតុភូតចន្ទ​គ្រាស​នេះឡើងនៅម៉ោង ១២ និង ២២ នាទី រំលងអធ្រាត្រចូលថ្ងៃទី ៨។ ហើយនៅម៉ោង ១ និង ២០ នាទី លោកខែនឹងចេញរាងចំណិតឡើង ហើយនឹងបញ្ចប់ទៅវិញនៅម៉ោង ២ និង ១៨ នាទីទៀបភ្លឺ៕

adverise with khmeread