ប្តីលែងលះប្រពន្ធព្រោះកូនអាយុ ២៨ ឆ្នាំរបស់ខ្លួនសង្ហារពេក! ពេលធ្វើតេស្ដឈាមទើបដឹងការពិត...

ម្ដាយជនជាតិចិនម្នាក់បានខូចចិត្តជាខ្លាំង បន្ទាប់ពីធ្វើតេស្ដ DNA បង្ហាញថា កូនអាយុ ២៨ ឆ្នាំរបស់ខ្លួនគឺមិនមែនជាកូនពិតប្រាកដរបស់គាត់ទេ។ អតីតប្ដីរបស់គាត់ក៏បានសង្ស័យ និងទាមទារឱ្យធ្វើតេស្ដដែរ ដោយសារតែគាត់មិនយល់ថាហេតុអ្វីកូនរបស់គាត់សង្សារដល់ម្លឹង។

ម្ដាយរបស់បុរសសង្ហានោះ ឈ្មោះ Zhang និយាយថាគាត់មិនធ្លាប់ឃើញកូនរបស់ខ្លួនម្ដងឡើយតាំងពីកើតមកទេ មិត្តភក្ដិនិងគ្រួសារជានិច្ចកាលក៏ភ្ញាក់ផ្អើលទៅនឹងរូបរាងសម្បុរទារកនោះដែរ ហើយកូននោះមិននឹកស្មានថាសង្ហារដល់ថ្នាក់នេះទេចំពោះគ្រួសារនោះ។ ជាច្រើនឆ្នាំមកនេះ ដោយសារតែមតិទាក់ទងនឹងកូនសង្ហារនោះ ក៏កើតមានការសង្ស័យក្នុងចិត្តប្ដី ធ្វើឱ្យប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូនោះ រហូតឈានទៅដល់ឈ្លោះគ្នា និងលែងលះតែម្ដង។ ប៉ុន្ដែពេលនេះវាល្មមនឹងឱ្យបុរសជាប្ដីនោះអស់ការសង្ស័យហើយ បន្ទាប់ពីការធ្វើតេស្ដឈាមរួច។

Zhang និងប្ដីរបស់គាត់បានលែងលះគ្នាក្នុងឆ្នាំ ២០០៤ ប៉ុន្ដែ ៧ ឆ្នាំក្រោយមកបុរសជាប្ដីក៏បញ្ជាឱ្យធ្វើតេស្ដ DNA ដើម្បីប្រាកដថាជាកូនរបស់គាត់ជាមួយនឹងប្រពន្ធ។

បច្ចុប្បន្ន Zhang និងកូនសង្ហារបានដាក់ពាក្យប្ដឹងមន្ទីរពេទ្យ និងសង្ឃឹមថារកឪពុកម្ដាយរបស់ Wang Ye ពិតប្រាកដមកវិញ៕
 

 

adverise with khmeread