adverise with khmeread Theif

ឃាត់ខ្លួនមុខសញ្ញាឆក់និងឡើងតាមផ្ទះលួច យ៉ាងសកម្ម

    ភ្នំពេញ ៖ មុខសញ្ញាឆក់និងឡើងតាមផ្ទះយ៉ាងសកម្មត្រូវបានកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ​បង្ក្រាបបានកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៦ធ្នូឆ្នាំ២០១៥នៅចំណុចមុខផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
     ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ  ឡា  អីមរ៉ន  ភេទប្រុសជាមុខសញ្ញាឆក់និងឡើង​ផ្ទះលួចទ្រព្យសម្បត្តិដ៏សកម្មដែលកម្លាំងប៉ូលិសតាមស្វែងរកចាប់ខ្លួនបន្ទាប់ពីជនសង្ស័យ​រូបនេះបានធ្វើសកម្មភាពឆក់នៅក្នុងសង្កាត់ស្វាយប៉ាកកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥​កន្លងមកទៅ។
    ហេតុការណ៍នេះគីជនសង្ស័យបានធ្វើសកម្មភាព២នាក់ហើយត្រូវបានកម្លាំងប៉ុស្ដ៍ស្វាយ​ប៉ាកដែលកំពុងធ្វើការជិះល្បាតតាមមូលដ្ឋានធ្វើការបង្រាបបានភ្លាមៗ។ប៉ុន្ដែមុខសញ្ញារូប​នេះបានលោតចេញពីម៉ូតូហើយរត់គេចខ្លួនក៏ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវក៏មិនទុកឲ្យរត់​គេចខ្លួនពីការស្រាវជ្រាវរបស់សមត្ថកិច្ចឡើយរហូតមកដល់ពេលនេះត្រូវបានឃាត់ខ្លួនតែ​ម្ដង។
    បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសខណ្ឌឫស្សីកែវកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់