adverise with khmeread Jun ji hyun2 800x450

តារា​សម្តែង​ជួរមុខ​កូរ៉េ​នាង ជុន ជី​យ៉​ន់ សម្រាល​បានកូន​ប្រុស​លើកដំបូង​

​    ​យោងតាម​របាយការណ៍​របស់​វេ​ប​សាយ Joseon Ilbo កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ តារា​សម្តែង​នាង ជុន ជី​យ៉​ន់ (Jun Ji-hyun) បាន​សម្រាល​បានកូន​ប្រុស​ម្នាក់​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ពុធ​។ ក្រោយ​រៀបការ​ជាមួយគ្នា​បួន​ឆ្នាំ ឥឡូវ​តារា​សម្តែង​រូបនេះ​និង​ស្វាមី​អាចមាន​បុត្រ​នឹង​គ្នា​ម្នាក់​ហើយ​។ 

​    ​ការ​មានគភ៌​ដំបូង​របស់​តារា​សម្តែង​វ័យ ៣៥ ឆ្នាំ​រូបនេះ​ត្រូវបាន​លាតត្រដាង​បន្ទាប់ពី​ការ​បញ្ចាំងភាពយន្ត  “Assassination” កាលពី​ខែកក្កដា​។ នៅ​គ្រានោះ​នាង​បាន​ពរ​ពោះ​ចំនួន ១០ សប្តាហ៍​ទៅហើយ​។ 

​    ​នាង​ជុន ជី​យ៉​ន់ និង​ស្វាមី​អាយុ​សម្បា​ល​គ្នា លោក ឆ​យ ជូន យុគ (Choi Joon Hyuk) បាន​រៀបការ​ជាមួយគ្នា​ក្នុង​ឆ្នាំ ២០១២​។ ប្តី​របស់​នាង​គឺជា​កូនប្រុស​របស់​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី ហាន​បុក ដ៏​ល្បី គឺ​លោកស្រី លី យ៉ាំង ហ៊ី និង​កំពុងធ្វើការ​នៅ​ធនាគារ Bank of America​។​

​    ​យោងតាម​ផលិតកម្ម Culture Depot នាង​ជុន​បាន​សម្រាលកូន​ដំបូង​របស់​នាង​នៅ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ទាំង​កូន​និង​ម្តាយ​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​៕ 

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់