Neymar ធ្លាប់ចំណាយលុយ ១៨០.០០០ ដុល្លារទិញនាឡិកា ១៦ គ្រឿងនៅក្រុមហ៊ុនជប៉ុន ឥឡូវក្រុមហ៊ុនាឡិកានោះបានផលិតម៉ាក Neymar សម្រាប់កីឡាករប្រេស៊ីលរូបនេះតែម្តង

ពេលដែល Neymar បានណែនាំខ្លួនក្នុងនាមជាចំណូលថ្មីបំផុតនៃក្រុម Paris Saint-Germain ក្រោយកិច្ចព្រមព្រៀងផ្ទេរតម្លៃកំណត់ត្រាពិភពលោករបស់គាត់ពីអ្នកមានបុណ្យ Barcelona គាត់បានស្លៀកនូវឯកសណ្ឋានពណ៌ខ្មៅដ៏ហំហាន ហើយគ្រឿងដ៏គួរឱ្យចាប់មួយទៀត គឺជានាឡិកាមួយដែលបានពាក់នៅលើ កដៃរបស់គាត់។

នាឡិកា ដែលអ្នកបានឃើញនេះ គឺជានាឡិកាម៉ាក Neymar Jr. Limited Edition របស់ក្រុមហ៊ុននាឡិកាដៃដ៏ធំរបស់អ៊ីតាលី GaGá Milano ។ មានត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះត្រូវបានផលិត ហើយវាលក់រាយសម្រាប់តម្លៃ ២.១០០ដុល្លារក្នុងមួយគ្រឿង។

ខណៈដែលនោះគឺជាតម្លៃទាបបំផុតមួយប្រៀបធៀបទៅនឹងនាឡិកាតម្លៃ ៧៧៥.០០០ដុល្លារ ម៉ាក Richard Mille ដែលបានពាក់ដោយតារាតេន្នីស Rafael Nadal អំឡុងដំណើរប្រជែងតេន្នីសនោះ វាជារបៀបដែលNeymarបញ្ចប់ទៅជាមួយនឹងក្រុមហ៊ុននាឡិកាមានឈ្មោះរបស់ខ្លួន ដែលជារឿងអស្ចារ្យបំផុត។

យោងតាមវេបសាយ GaGá Milano បានឱ្យដឹងថា​ មុនចូលទៅក្នុងដំណើរប្រជែងពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៤ Neymar បានដើរដោយចៃដន្យចូលទៅក្នុងហាង GaGá Milano មួយកន្លែងស្ថិតក្នុងទីក្រុងតូក្យូ ហើយបានចំណាយប្រាក់ ២០លានយ៉េន (១៨០.០០០ដុល្លារ) ទៅលើនាឡិកាដៃចំនួន ១៦គ្រឿង និងគ្រឿងលម្អខ្លួនមួយចំនួនទៀត។ យោងតាមសេចក្តីរាយការណ៍របស់ហាងមួយនេះ "បុគ្គលិកនៅក្នុងហាងទាំងអស់ពិតជាភ្ញាក់ផ្អើលជាខ្លាំង"។

ជាក់ស្តែង Neymar ពិតជាប្រិយមិត្តម្នាក់ ហើយក្រុមហ៊ុនបានចាប់អារម្មណ៍បង្កើតឱកាសមួយ ដែលគាត់បច្ចុប្បន្នគឺជាឯកអគ្គរដ្ឋទូតរបស់ពួកគេ និង នាឡិកាម៉ាកដែលមានឈ្មោះគាត់ផ្ទាល់បានដាក់លក់កាលពីដើមឆ្នាំនេះ។

ហើយ Neymar មិនត្រឹមតែពាក់នាឡិកាដៃដែលមានហត្ថលេខារបស់គាត់នោះឡើយ។ ក្នុងបណ្តាញសង្គម Instagram របស់គាត់បានទទូចយ៉ាងខ្លាំងថា គាត់គឺនៅតែជាប្រិយមិត្តដ៏ធំមួយនៃនាឡិកាដៃជាច្រើនរបស់ពួកគេ។

ហើយនេះគឺជានាឡិកាដៃដែល Neymar បានពាក់ អំឡុងសន្និសីទកាសែតបង្ហាញខ្លួនសម្រាប់ PSG ។

វាក៏មានបញ្ហាតូចមួយផងដែរ។ សម្គាល់ទៅលើលេខររចនាប័្មទ ១១ ត្រូវបានគ្របដណ្តប់ទៅដោយពេជ្រនៅលើវា។ នោះគឺសម្រាប់លេខអាវលេខ១១ ដែល Neymar បានពាក់ជាមួយនឹង Barcelona ។ Neymar បានផ្លាស់លេខមួយនេះចេញទៅពាក់លេខ ១០វិញជាមួយនឹង PSG ដែលជាលេខស្រដៀងគ្នាដែលគាត់បានពាក់សម្រាប់ក្រុមបាល់ទាត់អន្តរជាតិប្រេស៊ីល៕
 

adverise with khmeread