ចិនព្រមានឥណ្ឌាថា បើមិនដកទ័ពចេញទេ នឹងធ្វើសង្គ្រាមមួយប្រាវដើម្បីបណ្តេញទាហានពួកគេចេញពីតំបន់ព្រំដែនជម្លោះ ក្នុង២សប្តាហ៍ទៀតនេះ

យោងតាមអត្ថបទមួយចេញផ្សាយដោយកាសែតគ្រប់គ្រងដោយរដ្ឋចិនបានឱ្យដឹងថា ប្រទេសចិនអាចធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយតូចដើម្បីបណ្ដេញកងទ័ពឥណ្ឌាចេញពីតំបន់ប្រទាញប្រទង់មួយក្នុងតំបន់ភ្នំហិម៉ាឡៃ។ នេះបើតាមប្រភពព័ត៌មានរបស់កាសែត Independent ចេញផ្សាយកាលពីថ្ងៃទី ៧ សីហា។

កងទ័ពឥណ្ឌាបានចូលតំបន់ខ្ពង់រាប Doklam ក្នុងខែមិថុនា បន្ទាប់ពីសម្ព័ន្ធមិត្តរដ្ឋាភិបាលក្រុងញូវដេលី គឺ ប្រទេសប៊ូតង់ បានតវ៉ាថា ក្រុមហ៊ុនសាងសង់របស់យោធាចិន បានសាងសង់ផ្លូវក្នុងដែនដីរបស់ខ្លួន។

រដ្ឋាភិបាលក្រុងប៉េកាំងនិយាយថា Doklam ស្ថិតក្នុងតំបន់ទីបេតិ៍ ហើយថាជម្លោះព្រំដែនរវាងចិននិងប៊ូតង់គ្មានជាប់ពាក់ព័ន្ធនឹងឥណ្ឌាឡើយ។ ចិនបានទាមារឱ្យកងទ័ពឥណ្ឌាដកខ្លួនចេញ។

ប្រព័ន្ធផ្សព្វផ្សាយចិននិងឥណ្ឌាបានបញ្ចេញវោហាសាស្ត្រខ្លាំងៗ ជាមួយអត្ថបទមួយក្នុងកាសែត Global Times របស់រដ្ឋាភិបាលចិន ដោយស្រង់សម្ដីអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិនៃសាលាវិទ្យាសាស្ត្រសង្គមសៀងហៃ និយាយថា ចិនកំពុងត្រៀមផ្ដើម "សង្គ្រាមមានដែនកំណត់" ដើម្បីបណ្ដេញកងទ័ពឥណ្ឌាចេញពីតំបន់។

លោក ហ៊ូជឺយុង (Hu Zhiyong) បានប្រាប់កាសែតខាងលើយ៉ាងដូច្នេះថា "អនុក្រមនៃសុន្ទរកថាពីភាគិចិនក្នុងរយៈពេល ២៤ ម៉ោង បញ្ចូនសារទៅឥណ្ឌាថា គ្មានផ្លូវណាដែលចិននឹងអត់ធ្មត់នឹងការលុកលុយចូលដែនដីចិនរយៈពេលយូរ របស់កងទ័ពឥណ្ឌាឡើយ។ ប្រសិនបើឥណ្ឌាមិនព្រមដកខ្លួនទេ ចិនប្រហែលធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយតូចក្នុងរយៈពេលពីរសប្ដាហ៍ទៀត"។

គាត់បានបន្តថា ប្រតិបត្តិការយោធានឹងមានគោលបំណងចាប់ទាហានឥណ្ឌាដែលនៅអែលអង់ក្នុងដែនដីចិន ឬក៏បណ្ដេញពួកគេ។

លោកបានបន្ថែមថា "ឥណ្ឌា ដែលបានបង្កឧបទ្ទេវហេតុនេះ គួរតែទទួលផលវិបាកទាំងអស់។ ហើយមិនថាការជាប់គាំងបញ្ចប់យ៉ាងណាទេ ទំនាក់ទំនងចិន-ឥណ្ឌាត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយការមិនជឿទុកចិត្តគ្នាបែបយុទ្ធសាស្ត្រនៅតែអន្ទោលតាមប្រាណ"៕ ប្រភព៖បរទេស

adverise with khmeread