លុយមូល!!! មហាសេដ្ឋីម្ចាស់ក្លឹប Chelsea ត្រៀមខ្លួនលែងប្រពន្ធទី៣ ក្រោយរៀបការបាន១០ឆ្នាំ...នាងនឹងទទួលមរតកមហាសាលបំផុតពីការលែងលះ

លោក Roman Abramovich កាលពីថ្ងៃចន្ទ ទី៧ សីហាបានប្រកាសថា គាត់នឹងលែងលះពីភរិយាទីបីរបស់គាត់បន្ទាប់ពីអាពាហ៍ពិពាហ៍អស់រយៈពេល ១០ ឆ្នាំ ដែលអាចធ្វើឱ្យការលែងលះនេះ ថ្លៃជាងគេបំផុតក្នុងលោក។

បុរសវ័យ ៥០ ឆ្នាំ ដែលមានទ្រព្យសម្បត្តិ ៧ ពាន់លានផោនរូបនេះ និងភរិយាជាអ្នកនិពន្ធទស្សនាវដ្តី នាង Dasha Zhukova អាយុ ៣៦ ឆ្នាំបានព្រមព្រៀងលែងលះគ្នា ប៉ុន្តែនឹងបន្តធ្វើការរួមគ្នាដើម្បីអាជីវកម្មរួមគ្នានិងកូនពីរនាក់របស់ពួកគេ។

ការប្រកាសនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Abramovich អាយុ ៥០ ឆ្នាំបានចូលរួមព្រឹត្តិការណ៍សង្គមនៅទីក្រុង St Petersburg ដោយគ្មានរូបនាង Zhukova ខណៈដែលអ្នកស្រុកបានថតរូប Selfie ជាមួយមហាសេដ្ឋីរូបនេះ។ ហើយគ្រាន់តែពីរបីខែកន្លងទៅនេះ ភរិយាអាយុ ៣៦ ឆ្នាំរូបនេះត្រូវគេប្រទះឃើញនៅអាហារពេលល្ងាចដ៏ស្ងប់ស្ងាត់ជាមួយមិត្តប្រុសរបស់កំពូលតារាម៉ូដែលនាង Karlie Kloss គឺលោក Joshua Kushner ។

គេមិនច្បាស់ទេនៅដំណាក់កាលនេះថាតើពួកគេមានកិច្ចព្រមព្រៀងមុនពេលលែងលះឬអត់។ កើតមកជាកូនស្រីរបស់មហាសេដ្ឋីប្រេងរុស្ស៊ី លោក Alexander Zhukov នាងមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំងណាស់។

ការទូទាត់របស់ Abramovich ដែលមានចំនួន ១៥០ លានផោនជាមួយភរិយាទីពីររបស់គាត់ នាង Irina Vyacheslavovna Malandina ក្នុងឆ្នាំ ២០០៧ គឺជាការទូទាត់ថ្លៃលែងលះធំបំផុតទីបួននៅលើពិភពលោកនៅពេលនោះ។

ហើយក្រុមអ្នកជំនាញជឿជាក់ថាគាត់នឹងព្យាយាមលែងលះគ្នានៅប្រទេសរុស្ស៊ីដើម្បីកាត់បន្ថយការសងទ្រព្យសម្បត្តិរបស់គាត់ដែលរួមបញ្ចូលទាំងលំនៅដ្ឋានប្រណិត នាវាទេសចរណ៍ និងឡានទំនើបៗ៕

adverise with khmeread