កូរ៉េខាងជើងផលិតវីដេអូហ្គេមបាល់ទាត់ជាលើកដំបូងដើម្បីប្រជែងជាមួយ FIFA និង PES តែមើលទៅ នៅស្ទើរសម្បើមណាស់!

នាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិជ្ជាកូរ៉េខាងជើងមួយឈ្មោះ Sujeongcheon Tech បានផលិតហ្គេមបាល់ទាត់មានឈ្មោះ "Soccer Fierce Battle"។

កាសែត NK News បានរាយការណ៍កាលពីថ្ងៃទី ២ ខែសីហាថា វីដេអូហ្គេមនោះមានក្រាហ្វិកបីជ្រុង និងធ្វើតាមហ្គេម FIFA ដ៏ល្បីល្បាញរបស់ពិភពលោក។

កាសែតរបស់កូរ៉េខាងត្បូង Korean Herald បានលើកឡើងកាលពីថ្ងៃទី ៣ ខែដដែលថា ការបញ្ចេញហ្គេមនេះបានកើតឡើងចំពេលមានការកើនឡើងក្នុងការពង្រីកចំណាប់អារម្មណ៍របស់កូរ៉េខាងជើង លើហ្គេមកុំព្យូទ័រនិងទូរស័ព្ទ។

ដោយស្រដៀង FIFA ហ្គេម Soccer Fierce Battle អនុញ្ញាតឱ្យអ្នកលេងប្រកួតនិងទទួលបទពិសោធន៍ដូចក្នុងការប្រកួតធំៗ ជុំវិញពិភពលោក ដូចជាព្រឹត្តិការណ៍ Champions League និង European Championship ជាដើម។

ហ្គេមនេះក៏នឹងមានបញ្ចូលតួអង្គពិតៗដោយផ្អែកលើកីឡាករមែនទែន និងការវាយតម្លៃស្ថិតិរបស់កីឡាករទាំងនោះដ៏ល្អឥតខ្ចោះដោយរួមបញ្ចូលល្បឿន កម្លាំង និងឥរិយាបថ។

ទោះយ៉ាងណា Soccer Fierce Battle គឺជាប្រភេទហ្គេម VR កន្លែងជំនាញរបស់កីឡាករនិងបទពិសោធន៍នឹងបង្ហាញក្នុងហ្គេមដោយខ្លួនឯង។

ហ្គេមនេះក៏នឹងមានមុខងារនិងកន្លែងកំណត់ស្រដៀងនឹងពពួកហ្គេម FIFA ដូចជាកន្លែងហ្វឹកហាត់ជាដើម។

ហ្គេមនេះត្រូវបានបង្កើតឡើងសម្រាប់កុំព្យូទ័រ ទូរស័ព្ទ និងប្រព័ន្ធប្រតិបត្តិការ Android ហើយក៏ត្រូវជាមួយប្រព័ន្ធ Kinect របស់ Xbox ផងដែរ។

បើទោះជាមានមុខងារទាំងនេះ ហ្គេមនេះហាក់ដូចជាមិនជោគជ័យនៅកូរ៉េខាងជើង ព្រោះសេវាកម្មអនឡាញនិងបច្ចេកវិជ្ជាអនុញ្ញាតឱ្យតែឯកសិទ្ធិប៉ុណ្ណោះ ជាមួយបណ្ដាញទូរគមនាគមន៍របស់ប្រទេសត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។

លើសពីនេះ ហ្គេមនេះមានចំណាប់អារម្មណ៍ពីក្រៅស្រុកកូរ៉េកុម្មុយនិស្តតិចតួចស្ដួចស្ដើងណាស់ ហើយវាហាក់គ្មានឱកាសប្រជែងជាមួយហ្គេមល្បីៗដូចជា FIFA ឬ PES ឡើយ៕

N.Korea's latest "Soccer Fierce Battle" game is one of a range of new DPRK-produced video games released this year https://t.co/ZSFo7lJvcR pic.twitter.com/jt2BXW49gI

— NK NEWS (@nknewsorg) August 2, 2017

Would you play this new FIFA-inspired North Korean soccer simulation game? Read the full article at: https://t.co/3vfhiSrX2i pic.twitter.com/UEFROIBhIF

— NK NEWS (@nknewsorg) August 2, 2017

adverise with khmeread