តារា YouTube ម្នាក់ សាកល្បងផឹកទឹកក្តៅក្រូចឆ្មាលាយទឹកឃ្មុំរាល់ព្រឹកពោះទទេ ពេញមួយឆ្នាំ...លទ្ធផលពិតជាមិនជឿនឹងភ្នែក!!!

ស្ដ្រីអាមេរិកម្នាក់បានលាតត្រដាងបទពិសោធន៍របស់នាង បន្ទាប់ពីផឹកទឹកក្ដៅក្រូចឆ្មានៅលើអនឡាញ ហើយនាង Crystal Davis បានល្បីពេញបណ្ដាញសង្គមដោយសារការលាតត្រដាងនោះ។

នាងបានស្រាវជ្រាវឯកសារព្យាបាលដោយធម្មជាតិនៅលើអ៊ីនធឺណេតដើម្បីជំរុញសុខភាពរបស់នាង និង លើកកម្ពស់អាយុជីវិតរបស់នាង ហើយនាងក៏សម្រេចចិត្តបង្កើតទម្លាប់ផឹកទឹកក្រូចឆ្មាក្ដៅឧណ្ហៗជាមួយនឹងទឹកឃ្មុំ។

នាងបានចាប់ផ្ដើមផឹកវារៀងរាល់ព្រឹកពេលពោះទទេ រយៈពេលមួយឆ្នាំ ហើយប្រសិទ្ធភាពរបស់វាគឺគួរឱ្យភ្ញាក់ផ្អើលបំផុត។

នាងបាននិយាយថា នាងបានផឹកវារយៈពេល ១២ ខែពេញរៀងរាល់ព្រឹក និងចង់ដឹងថាតើការផឹកទឹកក្រូចឆ្មាក្ដៅៗជាមួយនឹងទឹកឃ្មុំនោះមានប្រសិទ្ធភាពដូចការអះអាងដែរឬទេ។ ឥឡូវនាងអាចនិយាយថានាងសប្បាយចិត្តណាស់។ នាងមិនមានជំងឺផ្ដាសាយពេញមួយឆ្នាំ។ ហើយនាងក៏មិនមានឈឺក្រពះ និងជំងឺផ្សេងផងដែរ បើទោះពេលខ្លះនាងមានអារម្មណ៍ថាចង់ឈឺ ប៉ុន្ដែវាមិនកើតឡើងនោះទេ។ ហើយនាងលែងត្រូវការកាហ្វេ មានកម្លាំងកំហែង និងរីករាយរាល់ព្រឹក។

នាងក៏បានលាតត្រដាងថា នាងច្របាច់ក្រូចឆ្មាស្រស់ពាក់កណ្ដាលលាយជាមួយនឹងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗមួយកែវ៕

adverise with khmeread