អ្នកជិតខាង!!! នាងកំពុងដេក...ស្រាប់តែបុរសល្មោភកាមចាប់រំលោភ...

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួនក្នុងករណី រំលោភសេពសន្ថវៈ លើកម្មការិនីរោងចក្រម្នាក់បានសម្រេចកាលពីថ្ងៃទី០៧ សីហា ២០១៧ ម៉ោង១២ និង ៣០នាទី អធ្រាត្រនៅរោងចាំដីឡូត៍គ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ត.ទ. ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅចំណុចកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ ងួន ណារ៉េត ហៅ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខសណ្ឋាគារណាហ្គាវើលស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន។

ប៉ូលិសបន្តថា នៅថ្ងៃទី០៧ សីហា ២០១៧ ម៉ោង១២ និង៣០នាទី កណ្តាលអាធ្រាត្រជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជាអ្នករស់នៅជិតគ្នា បានផឹកស្រាស្រវឹង ហើយដើរចូលទៅក្នុងរោងស្នាក់នៅរបស់ជនរងគ្រោះ រួចចាប់ជនរងគ្រោះរំលោភបានសម្រេចម្តង រួចរត់គេចខ្លួន។ ពេលនោះជនរងគ្រោះក៏បាន រាយការណ៍ជូនសមត្ថកិច្ច។ 

លុះដល់ម៉ោង ៥ ល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread