adverise with khmeread 1

ស្រមោល​របស់លោក Jose Mourinho កំពុង​បង្ក​ភាពភ័យខ្លាច​ទៅដល់​កីឡាករ​និង​បុគ្គលិក​របស់​ក្រុម​បិសាច​ក្រហម​

​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United រួមទាំង​បុគ្គលិក​របស់​ក្លឹប កំពុង​ព្រួយបារម្ភ​បញ្ហា​នៃ​ផលប៉ះពាល់​អំពី​ព័ត៌មាន​ដែលថា​លោក Jose Mourinho អាច​នឹងធ្វើ​ដំណើរ​មក​កាន់​ក្លឹប​របស់ខ្លួន​ដើម្បី​ផ្តួល Louis van Gaal ចេញពី​ទឹកដី Old Trafford​។​

Mourinho បាន​ប្រាប់​ទៅកាន់​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​ខ្លួន​ទុកចិត្ត​ជាទីបំផុត​ថា​ការ​ណាត់ជួប​ច​ចារ​ជាមួយ​ក្រុម​បិសាច​ក្រហម​របស់គាត់​គឺ ធ្វើបាន​សម្រេច​រួចរាល់​ហើយ ទោះបីជា​វា​ត្រូវបាន​គេ​ដឹងថា​មិនមែនជា​កិច្ចព្រមព្រៀង​ផ្លូវការ​ជាមួយ​ក្លឹប​ក្តី​។​

​ការរំពឹងទុក​នៃ​ការងារ​នា​រដូវ​កាល​ក្រោយ​ដែល​ស្ថិតក្រោម​កណ្តាប់ដៃ​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥៣ ឆ្នាំ​រូបនេះ​អាច​នឹង​ផ្តល់​ភាព​ស្រឡាំងកាំង​មួយ​ដែល​មិនអាច​ប៉ាន់ស្មាន​បាន​ទៅដល់​កីឡាករ​នៅក្នុង​មូលដ្ឋាន​ហ្វឹកហាត់ Carrington របស់​ក្លឹប​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់