ឡូយអស់ទាស់! បញ្ចុះតម្លៃរហូតដល់ 50%ពីពិព័រណ៍ទូរស័ព្ទទំនើបរបស់សែលកាត

ភ្នំពេញ ថ្ងៃទី 7 សីហា៖ ពិព័រណ៍ទូរស័ព្ទទំនើបរបស់សែលកាត បានត្រលប់មកវិញ ទៀតហើយ កាន់តែកក្រើកជាមុន។ កម្មវិធីនេះមានការលក់បញ្ចុះតម្លៃ​អស់ស្ទះ​រហូតដល់ 50% លើទូរស័ព្ទម៉ាកល្បីៗ​ និងការថែមការដូជាច្រើន ។

ពិព័រណ៍ទូរស័ព្ទនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី​ 9 ដល់ 13 សីហា នៅខាងមុខផ្សារហេងលី  ផ្លូវ 271  ហើយអតិថិជននឹងទទួលបានស៊ីមសែលកាតឥតគិតថ្លៃ ជាមួយនិងការលក់បញ្ចុះតម្លៃលើទូរស័ព្ទជាច្រើនម៉ូដែល ព្រមទាំងកាដូពិសេសៗ       និងការផ្ដល់ជូនដ៏អស្ចារ្យជាច្រើនទៀត។ 

លើសពីនេះទៀត អ្នកចូលរួមក្នុងកម្មវិធី ក៏អាចរីករាយជាមួយការចាប់ឆ្នោត ដើម្បីឈ្នះរង្វាន់ពិសេសៗ ជាច្រើនទៀតដោយគ្រាន់តែបញ្ចូលលុយទូរស័ព្ទចាប់ពី 2ដុល្លារឡើងទៅ។ 

កម្មវិធីនេះ សែលកាត ចូលរួមសហការជាមួយដៃគូទូរស័ព្ទម៉ាកល្បីៗដូចជា៖ LG, Oukitel, Huawei, Philips, Nokia, Vivo, Camfone, Meizu, ASUS និង Wing  ។ 

ពិព័រណ៍ទូរស័ព្ទនេះ​ ចាប់ផ្ដើមពីម៉ោង 8:30ព្រឹក ដល់ម៉ោង​ 7យប់ ដែលមានរយៈ​ពេល 5ថ្ងៃ។ 

ព័ត៌មានបន្ថែម សូមទាក់ទងមក 012 812812 ឬ812។

adverise with khmeread