ម្ចាស់ក្លឹប Chelsea លោក Abramovich លែងលះប្រពន្ធទី៣ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល១០ឆ្នាំ

          មហាសេដ្ឋីជនជាតិរុស្ស៊ីដែលជាម្ចាស់ក្លឹប Chelsea លោក Roman Abramovich ​និង​​ភរិយាទី​៣​របស់លោកគឺនាង​ Dasha Zhukova បាន​ប្រកាស​ថា បាន​ចែកផ្លូវគ្នា​ហើយ​បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈ​ពេល​១០​ឆ្នាំ។

          ប្តីប្រពន្ធមួយគូរនេះ​ដែល​មាន​កូនពីរនាក់ជាមួយគ្នា​បានបង្ហើបប្រាប់​ព័ត៌​មាន​នេះ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​កាសែត New York Post ហើយ​បាន​ហៅ​ការចែកផ្លូវគ្នានេះថា ធ្វើឡើង​ដោយសន្តិវិធី។

          សេចក្តីថ្លែងការណ៍​ដដែលនេះបាន​សរសេរថា “បន្ទាប់ពី​នៅជាមួយគ្នា​១០​ឆ្នាំយើងទាំងពីរ​បាន​ធ្វើការសម្រេចចិត្តទាំងលំបាក​ក្នុងការចែកផ្លូវគ្នា ប៉ុន្តែ​យើង​នៅជា​មិត្តជិត​ស្និទ្ធ ជាឪពុកម្តាយនិងជា​ដៃគូក្នុងគម្រោងរកស៊ី​ដែលយើង​បាន​បង្កើតឡើង​ជា​មួយគ្នា។

          សេចក្តីថ្លែងការណ៍​នោះ​បានបន្តថា “​យើងនឹងរួមគ្នា​ចិញ្ចឹមកូនទាំង​ពីរ​របស់យើង។ យើង​នឹងបន្ត​ធ្វើ​ការងារ​ជាមួយ​គ្នា​ក្នុងឋានៈជាសហស្ថាបនិក​សារ​មន្ទីរ Garage Museum of Contemporary Art ក្នុងទីក្រុងមូស្គូ​និង​មជ្ឈមណ្ឌល New Holland Island នៅ​ទីក្រុង Saint Petersburg”៕

adverise with khmeread