រថយន្តបើកវ៉ាមិនមើលឧបសគ្គបុកបុរសម្នាក់បើកម៉ូតូស្លាប់ភ្លាម

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិង ម៉ូតូ បណ្តាលឱ្យស្លាប់បុរសម្នាក់កើតហេតុថ្ងៃទី០៧ សីហា ២០១៧ វេលាម៉ោង០៦ និង៤០នាទី  ចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ ចន្លោះគីឡមែត្រ២៧-២៨។

​ប៉ូលិសនិយាយថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងមិនដឹងម៉ាក មិនដឹងស្លាកលេខ ប្រភេទបែនបើករត់គេច ទៅទិសខាងលិច ដែលបើកមកពីខាងកើតទៅទិសខាងលិច (ភ្នំពេញ-ព្រះសីហនុ)។

​លុះដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R-4264 អ្នកបើកបរឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកណ្ដាល ឃុំកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរប កសិករ ដែលបើកពីទិសខាងលិចទៅកើត (ព្រះសីហនុទៅភ្នំពេញ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

​ក្នុងករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ចំពោះសព កម្លាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread